កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ បានចុះប្រតិបត្តិការបង្ក្រាបលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនសិស្សវិទ្យាល័យទឹកល្អក់ម្នាក់ ជាមួយស្រ្តី២នាក់ទៀត កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ វុធ ពិទូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យទឹកល្អក់ ស្នាក់នៅផ្ទះលេខ២១០ ផ្លូវលេខ៣៣៦ ក្រុមទី៤ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក (ជាអ្នកចាក់ភ្នាល់)។ ២ឈ្មោះ លីម ស្រីពៅ ហៅ ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះជួលមិនស្គាល់លេខផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ជាភ្នាក់ងារស៊ីសង)។
៣-ឈ្មោះ ស្រេង ឡៃ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ សណ្ឋាគារឈូកទិព្វ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៧ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) វត្ថុតាងចាប់យកមាន៖ ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក ; ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១គ្រឿង ; លុយខ្មែរចំនួន២៩៥.០០០៛ (ម្ភៃប្រាំបួនម៉ឺនប្រាំពាន់រៀល) ; ក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន ;លទ្ធផលចេញឆ្នោតវៀតណាមរួចដាច់ជាពីរកំណាត់មួយចំនួន ; ក្រដាសកាគារចំនួន០២សន្លឹក និងទូរស័ព្ទដៃម៉ាកI phone 7 plus ពណ៌ផ្កាឈូក ប្រើស៊ីមលេខ 089 778227 ។
ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕
អត្ថបទ៖ kbn