ករណីចាប់ចងបុរសម្នាក់ដែលធ្វើសកម្មភាពលួចថតរូបស្រីៗក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៦ ធ្នូ ២០១៩ បណ្ដាលឲ្យមានប្រតិកម្មពីមជ្ឈដ្ឋានមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង បើយោងតាមការរៀបរាប់ពីម្ចាស់ហ្គារាស់សាំងនេះ អាចជារឿងគំនុំផ្ទាល់ខ្លួន ដែលបានកើតឡើងយូរមកហើយ។ ម្ចាស់ស្ថានីយប្រេងរូបនេះបានរបញ្ជាក់ថា បុរសម្នាក់នេះ គឺជាជនពាល មានអ្នកនៅពីក្រោយ ជួលគាត់ដើម្បីអោយមកអុកឡុកទីតាំងរបស់ខ្លួន។
ដើម្បីឲ្យដឹងការពិតជាក់ស្ដែង សូមប្រិយមិត្តទស្សនាវីដេអូឃ្លីបរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT វង្វង់មូលស្រីបីគួរស្រូវ ខណ្ឌដង្កោ ផ្លូវជាតិលេខ២ ខេត្តកណ្តាល ដូចខាងក្រោម ៖