សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរ និងសណ្ដាប់ធ្នាប់ បានប្រកាសជម្រាបជូនដំណឹង កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៩ថា ចាប់ពីថ្ងៃនេះតទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ នឹងធ្វើលិខិតអញ្ជើញដល់គេហដ្ឋាន របស់ពលរដ្ឋរូបណា ដែលបានបញ្ជាយានយន្ត បំពានភ្លើងសញ្ញា (ស្តុប ) និងឈប់ហួសគំនូស ។
នគរបាលបានបញ្ជាក់ថា យានយន្តគ្រប់ប្រភេទ ដែលឈប់ ហួសគំនូសសញ្ញា ឬបំពានលើសញ្ញារបស់អ្នកផ្មើរជើង ឬបំពានភ្លើងសញ្ញាចរាចរ ( ភ្លើងស្តុប ) នោះសមត្ថកិច្ច នឹងធ្វើលិខិតអញ្ជើញដល់គេហដ្ឋាន ដើម្បីមកកាន់ ការិយាល័យ នគរបាលចរាចរ ដើម្បីបង់ការផាកពិន័យអន្តរកាល តាមច្បាប់ចរារផ្លូវគោក ។
វិធានការណ៍មួយនេះ គឺធ្វើឡើង តាមវិធានការណ៍ផ្សេងៗ និងចាប់រូបភាព យកភស្តុតាង ចំពោះយានយន្តដែលល្មើសច្បាប់ ចរាចរផ្លូវគោក តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលមានបំពាក់ នៅតាមគោលដៅចរាចរ លើដងផ្លូវនានា ៕
អត្ថបទ៖ BBN