Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ស្អែក កងទ័ពវៀតណាម និងកម្ពុជា ជាង១ពាន់នាក់ ធ្វើសមយុទ្ធរួមគ្នា នៅលើទឹកដីខេត្តស្វាយរៀង

Posted on December 17, 2019

កងទ័ព​កម្ពុជា​ ​និង​វៀតណាម​ ​ជាង​ ​១ពាន់​នាក់​ ​នឹង​ធ្វើលំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ ​សម្រាប់​ការ​សង្រ្គោះ​ពេល​មាន​គ្រោះមហន្តរាយ​ ​នៅ​ថ្ងៃទី១៨​ ​ខែធ្នូ​ ​ឆ្នាំ២០១៩ស្អែកនេះ​។​ ​លំហាត់​ហ្វឹកហ្វឺន​នេះ​ ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​សង្រ្គោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​ជួប​បញ្ហា​គ្រោះមហន្តរាយ​ ​ដោយ​កត្តា​ណាមួយ​ជាដើម​នោះ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្ងៃម្សិលមិញ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ថា​ ​នៅ​ថ្ងៃទី១៨​ ​ខែធ្នូ​ ​កម្ពុជា​នឹង​មានការ​រៀបចំ​សមយុទ្ធ​កងទ័ព​ ​រវាង​កងទ័ព​កម្ពុជា​ ​និង​កងទ័ព​វៀតណាម​ ​ទាក់ទង​ទៅ​នឹង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​តាម​ព្រំដែន​។​ ​គោលបំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​ ​គឺ​ចង់​បង្ការ​ការពារ​ប្រជាពលរដ្ឋ​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ក្នុង​ហេតុ​កា​រណ៍​ផ្សេង​ៗ​ ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ណាមួយ​ ​ដូចជា​ ​គ្រោះ​ទឹកជំនន់​ ​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះ​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​នេះ​ ​សម្តេច​តេជោ​ ​ ​បាន​ប្រាប់​ប្រជាពលរដ្ឋ​កុំ​មានការ​យល់​ច្រឡំ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ប្រទេសជិតខាង​ឱ្យ​សោះ​ ​ពីព្រោះ​នេះ​ ​គឺជា​ការ​ធ្វើ​សមយុទ្ធ​ដើម្បី​បង្ការ​ការពារ​នូវ​សេចក្តី​សុខ​ជូន​ដល់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​នាយ​ឧត្តមសេនីយ៍​ ​ម៉ឹង​ ​សំ​ផន​ ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ​និង​ជា​ប្រធាន​គណៈកម្មការ​លំហាត់​ហ្វឹកហ្វឺន​សង្រ្គោះ​គ្រោះមហន្តរាយ​ ​កម្ពុជា​-​វៀតណាម​ ​បាន​បញ្ជាក់​ថា​ ​លំហាត់​ហ្វឹកហ្វឺន​នេះ​ ​មានឈ្មោះ​ថា​ ​«​សង្រ្គោះ​គ្រោះមហន្តរាយ​»​ ​នឹង​ធ្វើឡើង​ជាលើកដំបូង​បំផុត​ ​នៅ​លើទឹក​ដី​កម្ពុជា​ ​ស្ថិតនៅ​ឃុំ​សួស្តី​ ​ស្រុក​ចន្ទ្រា​ ​ខេត្តស្វាយរៀង​ ​ជាប់នឹង​ព្រំដែន​ខេ​ត្ត​ឡុង​អាន​ ​ប្រទេស​វៀតណាម​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ឧត្តមសេនីយ៍​ ​បាន​លើកឡើង​ទៀត​ថា​ ​ការ​ធ្វើលំ​ហាត់​ហ្វឹកហ្វឺន​ជាមួយ​ភាគី​វៀតណាម​នេះ​ ​គឺ​ដើម្បី​ត្រៀមកម្លាំង​រួមគ្នា​ ​ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជាប់នឹង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ​ខណៈ​ដែល​ពួកគេ​ជួប​គ្រោះ​ធម្មជាតិ​ ​ឬ​គ្រោះមហន្តរាយ​ដោយ​យថាហេតុ​ណាមួយ​កើតឡើង​នោះ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នាយ​ឧត្តមសេនីយ៍​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​,​ ​ក្រសួងការពារជាតិ​ ​នឹង​ត្រូវ​ធ្វើលំ​ហាត់​នេះ​ ​ជាបន្តបន្ទាប់​ទៀត​ជាមួយនឹង​ប្រទេសជិតខាង​ ​មិនថា​ជាមួយ​ប្រទេស​វៀតណាម​នោះ​ទេ​ ​គឺ​នឹង​ត្រូវ​ធ្វើជា​មួយ​ប្រទេស​ថៃ​ ​និង​ប្រទេស​ឡាវ​ផង​ដែរ​ ​ប៉ុន្តែ​នា​ពេលនេះ​ ​មិនទាន់​ត្រូវ​បាន​កំណត់ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​៕​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ clicknews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….
  • និស្សិតអនុបណ្ឌិតម្នាក់ កើតជំងឺម្យ៉ាងរហូតបាត់ការចងចាំ សូម្បីឪពុកម្តាយខ្លួនឯង ទំរាំដឹង ស្ទើរ១ជីវិតទៅហើយ..

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (30)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme