ក្រសួងកសិកម្ម បញ្ជាក់ថា ស្រូវលក់បានតម្លៃថោក គឺមកពីស្រូវនោះមានគុណភាពអន់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវមិនមានការធ្លាក់ចុះ ដូចតាមការលើកឡើងរបស់មតិរិះគន់ពីសំណាក់អ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុកឡើយ ព្រោះជាក់ស្ដែងនៅតាមបណ្តាខេត្តមួយចំនួន កំពុងមមាញឹកក្នុងការប្រមូលផល ពោរគឺស្រូវនៅមានតម្លៃ សមរម្យនៅជាធម្មតា លើកលែងតែស្រូវដែលមានគុណភាពអន់តែប៉ុណ្ណោះ ។ កន្លងទៅថ្មីៗនេះ មានបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកមួយចំនួនបានផ្តល់យោបល់ក៏ដូចជាធ្វើការរិះគន់មកលើក្រសួងពាក់ព័ន្ធ នឹងតម្លៃស្រូវគ្រប់ប្រភេទថា ធ្លាក់ចុះនៅតាមបណ្តាខេត្តមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ដូចជា…