ឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋរាប់រយហិកតានៅឃុំសិរីមង្គលស្រុកកូនមុំឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានថាអត់បានដឹងទេ។ប្រភពពីស្រុកកូនមុំបានឱ្យដឹងថាកាលពីដើមឆ្នាំ២០១៨ឈ្មួញមួយក្រុមនៅខេត្ដរតនគិរីបានទៅបំផុសឱ្យពលរដ្ឋនៅឃុំសិរីមង្គលស្រុកកូនមុំឱ្យលក់ដីព្រៃរបស់រដ្ឋលក់ឱ្យពួកខ្លួនប្រមាណជាងមួយពាន់ហិកតាដោយឱ្យតម្លៃក្នុងមួយហិកតាចំនួនបីរយដុល្លារអាមេរិក។
ប្រភពដដែលបានឱ្យដឹងទៀតថាដីដែលឈ្មួញចង់បាននោះគឺស្ថិតនៅភូមិស្រែពកធំនិងនៅភូមិនាងដីក្នុងឃុំសិរីមង្គល។ខណ:នោះមានពលរដ្ឋខ្លះបានលក់ដីព្រៃប្រមាណពីប្រាំហិកតាទៅជាងដប់ហិកតាដោយមានកាចូលរួមដឹងលឺពីមេភូមិនិងមេឃុំ។នៅពាក់កណ្ដាលឆ្នាំ២០១៨ក្រោយពីប្រមូលទិញដីពីអ្នកភូមិបានហើយក្រុមឈ្មួញបានប្រញាប់ដាក់គ្រឿងចក្រចូលធ្វើកម្មភាពឈូសឆាយព្រៃវាទយកដីនៅតំបន់ដូចខាងលើតែម្ដង។
ជាក់ស្ដែងដីព្រៃនៅភូមិស្រែពកធំគេបានធ្វើកាឈូសឆាយនិងកាយប្រឡាយកំណត់ព្រំស្ទើតែរួចទាំងស្រុងទៅហើយ។បច្ចុប្បន្នគេបានបន្ដដាក់កម្លាំងប្រដាប់ដោយម៉ាស៊ីត្រង់សឺន័រកាត់ឈើប្ដួលយកដីនៅចំណុចភូមិនាងដីបន្ថែមទៀតចំណែកសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរហាក់ដូចជាមិនបានទៅលំខានពួកឈ្មួញទេ។
លោកនូម៉ីងមេឃុំសិរីមង្គលកាលរសៀសថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩រស្មីកម្ពុជាបានព្យាមសុំកាពន្យល់ជុំវិញរឿងលក់ដីព្រៃរបស់រដ្ឋជាងមួយពាន់ហិកតានៅចំណុចខាងលើទៅឱ្យឈ្មួញកាន់កាប់ដោយមិនស្របច្បាប់នោះ។ប៉ុន្ដែលោកបញ្ជាក់តាមទូរស័ព្ទដោយខ្លីថាជាប់រវល់។
លោកសេកហៃអភិបាលស្រុកកូនមុំមិនអាចសុំកាបញ្ជាក់ករណីលក់ដីនៅឃុំសិរីមង្គលនោះបានទេដោយសាទូរស័ព្ទតេចូលជាច្រើនដងពុំមានអ្នកទទួល។លោកសុនសំប្រធានក្រុមប្រឹក្សាស្រុកកូនមុំនៅរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថាកាកាប់រានដីព្រៃឈើរបស់នៅភូមិសាស្ត្រខាងលើលោកនៅមិនទាន់បានដឹងទេដោយសាអ្នកនៅមូលដ្ឋានមិនទាន់រាយការណ៍។ប្រធានក្រុប្រឹក្សាស្រុកបានបញ្ជាក់បន្ថែមថាលោកនឹងយករឿងនេះទៅពិគ្រោះជាមួយអភិបាលស្រុករួចនឹងចុះទៅពិនិត្យដល់ទីតាំងរកអ្នកប្រព្រឹកដើម្បីអនុវត្ដច្បាប់។
លោកថាកន្លងមកបានដាក់លិខិតជូនដំណឹងទៅគ្រប់ឃុំឱ្យមន្ដ្រីមូលដ្ឋានធ្វើស្ថិតិពលរដ្ឋណាដែលខ្វះដីពិតប្រាកត់ដើម្បីងាយស្រួលគ្រប់គ្រងនិងរកដីផ្ដល់ឲ្យពួកគេតែមកដល់ពេលនេះជាងកន្លះឆ្នាំហើយពុំមានពុំមានកាឆ្លើយតបឡើយឥឡូវបែរជានាំគ្នាធ្វើបំពានច្បាប់ទៅវិញ។
លោកគួកធឿននាយសង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកកូនមុំបានឱ្យដឹងតាមទូរស័ព្ទថាលោកក្ដាប់ភូមិសាស្ត្រនៅទីនោះមិនទាន់បានហើយកម្លាំងតិចពេក។នាយសង្កាត់បានបន្ដថាខ្លាចដីនោះគេមានប័នសម្គាល់កុំមសិទ្ធិទេដឹងតែលោកថាចាំរកកម្លាំងចុះទៅស្រាវជ្រាវមើលសិន។
លោកសយសូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្ដរតនគិរីបានប្រាប់ឲ្យដឹងតាមទូស័ព្ទដោយមិនទទួលខុត្រូវថាដីព្រៃឈើដែលគេឈូសឆាយនៅភូមិស្រែពកធំនោះមិនស្ថិតនៅក្រោមកាគ្រប់គ្រងរបស់លោកឡើយ។លោកសូណាបានបញ្ជាក់ថាដីនោះជាដែនជម្រកសត្វព្រៃលំផាត់ហើយខាងមន្ទីរបរិស្ថានខេត្ដររនគិរីជាអ្នកគ្រប់គ្រង់ដូចនេះគួតែសួរទៅមន្ដ្រីបរិស្ថានទៅ។
លោកញឹមផែនអភិបាលរងខេត្ដរតនគិរីទទួលបន្ទុកដីធ្លីនិងបទល្មើសព្រៃឈើអ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់ជុំវិញការចូលកាន់កាប់ដីព្រៃរបស់រដ្ឋនៅឃុំសិរីមង្គលនោះដែរតែទូរស័ព្ទរោរិ៍ជាច្រើនដងពុំមានអ្នកលើក។រឿងនេះមហាជនបានដាក់កាសង្ស័យថាកាចូលឈូសឆាយដីព្រៃរបស់រដ្ឋជាលក្ខណ:ខ្នាតធំរហូតដល់រយហិកតាទៅហើយនោះប្រហែលធ្វើឡើងជាប្រព័ន្ធពីថ្នាក់មូលដ្ឋានរហូតដល់ខេត្ដទើបគេធ្វើសកម្មភាពឈូសឆាយជាច្រើនខែឆ្នាំពុំសមត្ថកិច្ចទៅទប់ស្កាត់។
ស្របពេលថ្មីៗនេះយុទ្ធនាកាថ្នាក់ជាតិបានបង្ក្រាបនិងទប់ស្កាត់កាឈូសឆាយដីព្រៃនិងបទព្រៃឈើធ្វើឡើងយ៉ាងក្ដីគគុក។តែបែរជាមានគេឈូសឆាយដីព្រៃនោះដោយរលូនទៅវិញប្រហែលមិនមែនអ្នកតូចតាចទេទើបអាជ្ញាធរធ្វើទៅមិនរួចនោះ៕
អត្ថបទ៖ ដើមរាំង