ក្មេងស្រីសិស្សវិទ្យាល័យអូរសំព័រ ស្រុកម៉ាឡៃ ខណៈដែលកំពុងអង្គុយរៀន ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ចំនួន១៧នាក់ ត្រូវបានលោកគ្រូ-អ្នកគ្រូដឹកបញ្ជូនទៅសង្គ្រោះបន្ទន់តាមគ្លីនិកឯកជន និងមន្ទីរពេទ្យរដ្ឋ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។
ក្មេងស្រីសិស្សសាលាដែលដួលសន្លប់នេះ ទី១-ឈ្មោះសុខ ស្រីយួន រៀននៅថ្នាក់ទី៩ A។ ទី២-ឈ្មោះ ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A។ ទី៣-ឈ្មោះស្រៀវ សម្ភស្ស រៀនថ្នាក់ទី១០ A ។ ទី៤-ឈ្មោះម៉ម សំពីសី រៀនថ្នាក់ទី១១ A។ ទី៥-ឈ្មោះ សៀន សុខា រៀនថ្នាក់ទី៨ A។ ទី៦-ឈ្មោះជុំ ដា រៀនថ្នាក់ទី៧C។ ទី៧-ឈ្មោះឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A។ ទី៨-ឈ្មោះណង នីតា រៀនថ្នាក់ទី១០ A។
ទី៩-ឈ្មោះរ៉េន ស្រីនិច រៀនថ្នាក់ទី៧ A។ ទី១០-ឈ្មោះណន ស្រីអន រៀនថ្នាក់ទី៧B។ ទី១១-ឈ្មោះ សុង នីសា រៀនថ្នាក់ទី៧B។ ទី១២-ឈ្មោះថោ សៀវថុង រៀនថ្នាក់ទី៧B។ ទី១៣-ឈ្មោះ ស៊ុន សៃអេង រៀនថ្នាក់ទី១០A។ ទី១៤-ឈ្មោះភារុន គឹមអេង រៀនថ្នាក់ទី១០A និងទី១៥-ឈ្មោះ សាវុន នីហ្សា រៀនថ្នាក់ទី៨B ។
ក្រោយកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធបានចុះទៅពិនិត្យ ដោយរកឃើញថា សិស្សសាលាទាំងនោះដួលសន្លប់ ដោយសារតែសុខភាពរបស់ពួកគេខ្សោយ ស្របពេលធាតុអាកាសក្តៅ ។ ក្រោយនាំយកទៅសង្គ្រោះ សិស្សសាលាទាំងនោះ បានធូរស្រាលវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅតែសិស្សតែ២នាក់ប៉ុណ្ណោះកំពុងសម្រាកមន្ទីរពេទ្យ ដើម្បីព្យាបាលបន្ត៕
អត្ថបទ៖ KBN