នៅសុខៗ ស្រាប់តែលោកអុឹម ជីវ៉ា បានបង្ហោះសារយ៉ាងវែងអន្លាយមួយ ជ្រេញនឹងបុគ្គលខ្លះដែលលោកអញអាងថា បានជួយតែតារាល្បីៗ ប៉ុន្តែតារាមិនល្បីវិញកំពុងធ្លាក់ខ្លួនឈឺសង្គ្រោះបន្ទាប់ ក៏មិនអើពើផង។
លោកអុឹម ជីវ៉ា បានបង្ហោះសារថា “ជ្រិញចរិកអ្នកខ្លះណាស់ ទាល់តែតារាល្បីបានធ្វើជួយ មិនល្បីទោះដេកពេទ្យសង្រ្គោះបន្ទាន់រហូតដល់ស្លាប់ក៏មិនអើពើផង រួមផ្សំមានតារាខ្លះចាំតែ តែស្ករអត់ប្រយោជន៍រស់ពឹងដង្ហើមគេដក ខំលើកដៃលើកជើងគាំទ្រទង្វើអាក្រក់!។ ជួយបែបនេះ គេមិនមែនថាជួយចេញពីចិត្តទេគឺជួយយកមុខ ជួយយកlike ជួយយកស៊ែរ មនុស្សប្រភេទនេះធ្វើបុណ្យមិនបានបុណ្យទេ”។
លោកជីវ៉ា បន្តថា “វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន មួយថ្ងៃៗមានតែសិល្បៈមួយចំនួនតូចទេដែលខំខិតជួយជ្រំជ្រែងវិស័យសិល្បៈវប្បធម៌ជាតិ មានសិល្បៈមរតកមនុស្សរស់ សិល្បៈបុរាណ ល្ខោនខោល ក្បាច់ចំលាក់កេរ្ត៍ដំណែលផ្សេងៗ.ល. តែបុគ្គលសិល្បៈមួយចំនួនវិញសិល្បៈវប្បធម៌ចង់រលាយយ៉ាងម៉េចរលាយទៅ សំខាន់អញអួតសំភារៈនិយម គិតតែរឿងឈ្លោះគ្នា បង្អួតសម្រស់ បង្ហោះតែរឿងអត់ប្រយោជន៍បំពុលសង្គម បង្ហោះតែរឿងផឹកសុីស្របៀ វិឡាភាពឡូយឆាយ មិនចេះអោយតម្លៃខ្លួនឯង”។
លោកបន្តទៀតថា “ពេលដែលមិនទាន់ល្បីអង្វរអ្នកការសែតអោយជួយចុះ អោយអ្នកដឹកនាំជួយអោយបានសម្តែង ពេលដែលបានល្បីមានលុយមានកាក់ សូម្បីតែមុខអ្នកសារពត៌មាន មុខអ្នកដឹកនាំធ្លាប់ជួយក៏មិនមើលផង ជាពិសេសពេលមានបានមិនសូវចេញមុខមកជួយអ្នកសិល្បៈក្រីក្រទេ ទាល់តែធ្លាក់ខ្លួនក្របានរត់មករកគេជួយ”។
លោកអុឹម ជីវ៉ា បន្ថែមថា “ត្រង់ចំនុចទាំងអស់នេះហើយដែលទស្សនិកជនគេមិនសូវគាំទ្រ គ្មានតម្លៃ ដោយសារចរិករបស់អ្នកសិល្បៈមួយចំនួនតូច បុគ្គលមួយចំនួនដែលរស់ដោយសុំពេរសិល្បៈ យកសិល្បៈជាឈ្នាន់ធ្វើស្រែលើខ្នងអ្នកសិល្បៈ តែងតែមានអំនួតអួតអាង អុជអាល ចរិកមានតែអញ ពេលមានរឿងរ៉ាវអីមួយមិនគិតជួយសម្របសម្រួលគ្នា ដោះស្រាយពីរឿងធំអោយក្លាយជារឿងតូច ពីរឿងតូចមកក្លាយជាអត់រឿងទេ គឺមានតែហៃអើតែស្ករ ថែមប៊ីចេងថែមអំបិលថែមទាំងត្រីថែមម្ទេស ប្តឹងផ្តល់គ្មានថ្ងៃស្វាង”។
លោកវីវ៉ា បន្ថែមទៀតថា “ពេលដើរចេញទៅខាងក្រៅមានអារម្មណ៍ថាស្រក់ទឹកភ្នែកអាណិតអ្នកសិល្បៈនៅពេលលឺពាក្យគេនិយាយថា ហេតុអីអោយតែឈឺលើកដៃសុំគេ ហេតុអីពួកសិល្បៈឈ្លោះតែគ្នា????។
ជាការសំណូមពររបស់ខ្ញុំសូមសំណូមពរដល់ក្មួយៗ ប្អូនសិល្បៈជំនាន់ក្រោយមុនចូលសិល្បៈត្រូវខំរៀនសូត្រយកចំនេះដឹងអោយបានច្រើនមុននិងឈានជើងចូលសិល្បៈ យ៉ាងហោចណាស់ក៏ក្មួយៗរៀនអោយចប់បរិញ្ញាបត្រដែរ ដើម្បីយកចំនេះវិជ្ជាយើងជួយដល់សិល្បៈ ជាពិសេសត្រូវរៀនជំនាញផ្នែកសិល្បៈអោយបានច្រើនព្រោះយើងមានទម្រង់សិល្បៈច្រើនណាស់ដែលត្រូវរៀនសូត្រ ដើម្បីជួយផ្សព្វផ្សាយវប្បធម៌យើងអោយទូលំទូលាយជាងនេះ ដើម្បីលើកមុខមាត់កិត្តិយវប្បធម៌ជាតិយើងបន្ថែមទៀត។
ខាងលើនេះគ្រាន់តែទស្សនិកដ៏ល្ង់ងខ្លៅរបស់ខ្ញុំក្នុងនាមអ្នកសិល្បនិងប្រជាពលរដ្ឋមួយមួយរូបរិះគន់ដើម្បីស្ថាបនាទេ សូមបុគ្គលសិល្បៈដែលមានខ្លួនមេត្តាកុំរើសដាក់ខ្លួនប្រយ័ត្នកើតជំងឺមហារីកផ្លូវអារម្មណ៍គឺពិបាកព្យាបាលណាស់ ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕
អត្ថបទ៖ នគរធំ