សាខាពន្ធដាខេត្តតាកែវ ត្រូវបានក្រុមចោរចូលគាស់កាលពីវេលាម៉ោងជាង១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈគ្មានសន្តិសុខប្រចាំការនៅពេលយប់។
ប្រភពច្បាស់ការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា ករណីចោរចូលគាស់សាខាពន្ធដាខេត្តតាកែវ ក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវនេះ គឺបានបាត់ថវិកា២លានរៀល និងបានរើឯកសាររប៉ាត់រប៉ាយពេញបន្ទប់ ដែលក្រុមចោរទាំងនោះបានដាក់ជណ្តើរឡើងចូលគាស់តាមបង្អួចអគារ។
ទាក់ទងបញ្ហាខាងលើនេះ លោក ពៅ ពុត្រា ប្រធានសាខាពន្ធដាខេត្តតាកែវ បានបញ្ជាក់ CPC NEWS នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះថា គ្មានបាត់លុយ ឬឯកសារអ្វីនោះទេ។ ប៉ុន្តែពិតជាមានក្រុមចោរគាស់ចូលអគារសាខាពន្ធដាពិតមែន។
សូមបញ្ជាក់ថាលោកប្រធានសាខាបន្ធដាខេត្តតាកែវនេះ ហាក់មិនសូវពេញចិត្តនឹងក្រុមអ្នកសារព័ត៌មាន ក្នុងការនិងសហការផ្តល់ព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយនោះទ្បើយ ។បញ្ហាករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងដើម្បីកំណត់មុខសញ្ញាឈានទៅចាប់ខ្លួនក្រុមចោរទាំងនោះ យកមកផ្ដន្ទាទោសទាល់តែបាន ៕
អត្ថបទ៖ CPCnews