ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសអោយប្រើ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជានិងវៀតណាម ។
សន្ធិសញ្ញាបំពេញបន្ថែមនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គ លើកទី៤ នីតិកាលទី៤ ។
សន្ធិសញ្ញាបំពេញបន្ថែមនេះ គឺ ត្រូវបានរដ្ឋសភា ផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២០ ខែធ្នូ នេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋសភា ៕