ស្រោ.ម.អនាម័យ និងសំបកកង់រថយន្ត បានជួយជំរុញសេដកិច្ឋរបស់ប្រទេសថៃ នូវទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិន បាននាំចូលផលិតផលធ្វើពីជ័រកៅស៊ូរបស់ថៃ ច្រើនបំផុតលំដាប់ទី១។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ថៃ ដែលជាប្រទេសផលិត និងនាំចេញផលិតផលធ្វើពីជ័រកៅស៊ូធំបំផុតមួយនៅលើពិភពលោក បានផលិតជ័រកៅស៊ូធម្មជាតិច្រើនជាងគេ លំដាប់ទី៣ ជាមួយនឹងការលក់ក្នុងតម្លៃទាប។
ប្រធានបណ្ដាញអ្នកផលិតកៅស៊ូថៃ Uthai Sornlaksap បានបង្ហើបថា ថៃត្រូវការការច្នៃប្រឌិតបន្ថែមទៀតលើផលិតផលកៅស៊ូ ខណៈបច្ចុប្បន្ន មានកសិករដាំកៅស៊ូ ប្រមាណជាង ១សែននាក់។ថៃ បានទទួលផលប្រយោជន៍ពីការផ្លាស់ប្ដូររោងចក្រធ្វើផលិតផលកៅស៊ូ ដែលចាកចេញពីប្រទេសចិន ហើយគ្រោងពង្រីកការប្រើប្រាស់ក្នុងស្រុក ដូចជាការផលិតជាកៅស៊ូក្រាលផ្លូវថ្នល់ជាដើម៕
អត្ថបទ៖ mytv