ម្ចាស់ហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះ Xiang Zobie ធ្លាប់បានប្រកាសជ្រើសរើសអង្គរក្ស និងមុខតំណែងមួយចំនួនទៀត ដែលបានធ្វេីឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ដោយឡែក នៅថ្ងៃនេះដែរ មានការភ្ញាក់ផ្អើលជាខ្លាំងមួយដែលមានអ្នកសារព័ត៌មានជាច្រើនបានចុះទៅកាន់ហាងកែសម្ផស្សប៊ីយូធីស្ទរ ដែលមានទីតាំងនៅជិតសាលាសន្ធរម៉ុក ខណៈដែលមានសិស្សហាងកែសម្ផស្សនេះជាច្រើនបានផ្ទុះការតវ៉ាជាមួយម្ចាស់ហាងដ៏ល្បីរូបនេះ ទាក់ទងនឹងការផ្ទេរសិស្ស ទៅសាខាតាខ្មៅ តែត្រូវបានសិស្សបដិសេធ។
បេីតាមការលេីកឡេីងពីសិស្សស្រីម្នាក់បានមានការរៀបរាប់ឲ្យដឹងថា រូបគេធ្លាប់ត្រូវបានម្ចាស់ហាងរូបនេះដេញចេញម្តងរួចមកហេីយ ដោយលេីកយកហេតុផលថា មិនចូលលុយទិញទឹកថ្នាំ មិនតែប៉ុណ្ណោះសូម្បីតែការរៀនក៏មិនមានការយកចិត្តទុកដាក់នោះទេ ដោយលើកយកហេតុផលថាជាប់រវល់ជាដេីមនោះ។
បន្ថែមទៀតនោះ ក៏មានការលើកឡើងបន្តទៀតថា ម្ចាស់ហាងកែសម្ផស្សរូបនេះ បានដាក់កំហិតចំពោះសិស្សណាដែលមករៀនយឺត និងពិន័យជាប្រាក់ចំនួន៥ដុល្លារទៀតផង ខណៈដែលសិស្សដែលមករៀនទាំងអស់នេះភាគច្រើនមានជីវភាពខ្វះខាត។ ទន្ទឹមនឹងការលើកឡើងពីសិស្សខាងលេីនេះរួចមក ម្ចាស់ហាងកែសម្ផស្ស Beauty Store រូបនេះ ក៏បានចេញមកធ្វើការបកស្រាយផងដែរ។កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវទិដ្ឋភាពនិងការបកស្រាយ របស់ម្ចាស់ហាងដូចតទៅ។
សូមរំលឹកថា ហាងសាឡនល្បីក្នុងប្រទេសកម្ពុជាឈ្មោះ «បីយូធីស្ទរ» បានប្រារព្ធពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សដែលមកសិក្សាផ្នែកសាឡនក្នុងហាងរបស់ខ្លួន។តួយ៉ាងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក ងួន សាង ដែលជាម្ចាស់ហាងវ័យក្មេងបានសម្រេចចិត្តរៀបចំពិធីកម្មវិធីចែកសញ្ញាប័ត្រជាលើកទី៣ យ៉ាងធំសម្បើម ដែលមើលទៅពិតជាមានស្ដង់ដារខ្លាំង ជូនទៅដល់សិស្សដែលទើបបញ្ចប់ការសិក្សាផ្នែកសាឡនក្នុងហាង បីយូធីស្ទរ «Beauty Store» ទាំង៨សាខា។
ដោយឡែកនៅក្នុងពេលថ្មីៗនេះនេះម្ចាស់ហាងផ្ទាល់ដែលមានឈ្មោះថា Xiang Zobie បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ជ្រើសរើសអង្គរក្ស បន្ថែម ប្រាក់ខែ250$ ឡេីងទៅ រេីសអ្នក អនាម័យ ប្រាក់ខែ150$ រេីសសន្តិសុខ 150$ រេីសអ្នកលេីកទូរស័ព្ទ 200$ មានកន្លែងស្នាក់នៅ ផ្តល់អាហារ៣ពេល មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរចាប់អារម្មណ៍ អាចឆាតមកបានណា។
ផ្សាយផ្ទាល់៖ (ព័ត៌មានបឋម) សិស្សហាងកែសម្ផស្ស ប៊ីយូធីស្ទរ ផ្ទុះការតវ៉ាជាមួយម្ចាស់ហាងដ៍ល្បី ខណៈផ្ទេរសិស្សពីសាខាទួលគោក ទៅសាខាតាខ្មៅ តែសិស្សមិនព្រម បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១០និង១៨នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ៕
Posted by TVFB LIVE 24h on Friday, December 20, 2019