ជនម្នាក់ឈ្មោះ ង៉ែត លីទី ដែលបានប្រើហិ.ង្សា.វា.យ.ទៅលើ នាយចឺម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន លោកតាន់ គឹមហៀក សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ “ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោ.ស និង ធ្វើឲ្យខូចខាតចេ.តនា” ប្រព្រឹត្តនៅចំណុចបុរីម្តងពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩ តាមមាត្រា ២១៨ និង មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។
យោងតាមដីកាចេញដោយលោកតាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បានបង្គាប់ឲ្យសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ អ៊ិត លីទី ភេទប្រុសអាយុ២២ឆ្នាំ កើតថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៩៧ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីកន្លែងកំណើតភូមិសង្កាត់ទួលស្វាយព្រៃ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អាសយដ្ឋានបច្ចុប្បន្នរស់នៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន រយៈពេល០៤ (បួន)ខែ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។
គួររំឭកថា ចំពោះហេតុដែលឈានដល់ឃុំខ្លួនជនត្រូវចោទខាងលើនេះ បន្ទាប់ពីជននេះបានប្រើ.ហិ.ង្សា…វា.យ.ដោយដំបងយ៉ាងធ្.ងន់.ធ្ងរមកលើនាយចឺម ដែលជាតារាចំរៀងល្បីមួយរូបប្រចាំផលិតកម្មសាន់ដេ ដែលប្រភពបានប្រកាន់ថា នាយចឺមបានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់គេ ជាការផ្តើម.ឲ្យប្.រចណ្ឌ ។ ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង៤៖២០រសៀល នាថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច ជ.ន.រ.ងគ្រោះឈ្មោះ សុខ មេសា ហៅ នាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។ ចំណែកជ.នសង្ស័.យ.ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមកវា.យជ.នរ.ងគ្រោះបណ្តាលអោយមានរងរបួ.ស.ត្រង់កំភួនដៃទាំងសងខាង និងបែ.ក.ក្បា.លចំនួន៥ថ្នេរ.ធ្ង.ន់.ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង) ។ ចំពោះមូលហេតុជនសង្ស័យប្រច័ណ្ឌ ព្រោះជ.ន.រង.គ្រោះបានឆា.តទៅរកសង្សារបស់ខ្លួន ៕
អត្ថបទ៖ នគរវត្ត