ជន.រ.ង.គ្រោះ ជាម្ចាស់ហាងតន្ត្រីសំណាងអាណេ ដែលត្រូវអធិការរងក្រុងបាវិត បា.ញ់.បណ្ដាលឲ្យរ.ងរបួ.សធ្ងន់.ធ្ង.រនោះ បានស្លា.ប់បាត់ប.ង់ជីវិ.តហើយ នៅឯមន្ទីរពេទ្យវៀតណាម ខណៈជន.ប.ង្ក នឹងត្រូវបញ្ជូនទៅកាន់ តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។
នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ហើយខណៈពេលនេះដែរ ស.ព.កំពុងត្រូវបាន.បញ្ជូនត្រឡប់មកកាន់ស្រុកកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ជនបង្កជា អធិការរងក្រុងបាវិតឈ្មោះកែវ ចិត្រា បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបា.ញ់.ចំ.ស្ត្រីជា.ម្ចាស់ហាង បណ្តាលឲ្យរងរ.បួស.ធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។
ដោយឡែកបើយោងតាមការបញ្ជាក់ពីស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា អធិការរងនគរបាលក្រុងបាវិត ដែលបា.ញ់ប្.រហា.រស្ត្រីម្ចាស់ហាង «តន្ត្រីសំណាងអាណេ» បណ្តា.លឲ្យរ.បួស.ធ្ង.ន់ចំ.ក្បា.ល នឹងត្រូវបញ្ជូនទៅកាន់ តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ករណីនេះ បានកើតឡើងនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹ.ងម្ចាស់ហាងយកម្ហូបមកយឺតពេក។ លោកស្នងការថា ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់អង្គភាព និងនគរបាលជាតិ។
ក្រោយការបា.ញ់ប្រ.ហា.រជន.ដៃ.ដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ស្ត្រីរ.ង.គ្រោះ.មាន.ឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។
គួរបញ្ជាក់ថា អធិការរងនគរបាលរូបនេះ ត្រូវបានដឹងថា ទើបតែត្រូវបានប្រកាសឲ្យចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះ ដែលមានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែន.គ្រឿ.ង.ញៀ.ន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំងជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ។
ជនសង្ស័យនេះ ត្រូវបានអ្នកក្រុងបាវិតមួយចំនួន ស្គាល់ថា ជាមនុស្សមានចរិតមិនល្អ និងធ្លាប់ជាក្មេងទំនើង ស្រាប់តែមានសំណាង បានធ្វើជាអធិការរងនគរបាលក្រុង ក្រោមការជួយជ្រោមជ្រែងពីឪពុក របស់ខ្លួន។
បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងអាណេ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកុម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ស្រាប់ តែបុរសនោះ បានដ.ក.កាំភ្លើងបា.ញ់ឡើង.លើមួយ.គ្រាប់ និងមួយគ្រាប់ទៀតបាញ់.តម្រ.ង់ក្បា.លស្ត្រី.រ.ង.គ្រោះ.តែម្តង បណ្តាលឲ្យរង.របួ.ស.ធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្.រោះបន្ទា.ន់.នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបា.ញ់.ប្រ.ហា..ររួច បុរសដែលឃា.ត..ក បានដើរចេញពីហាងគេ.ច.ខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក៕
អត្ថបទ៖ កម្ពុជាថ្មី