ជប៉ុនដាក់មន្ត្រីចាំត្រួតពិនិត្យគីមីលើផ្លែគូលែន មុនឲ្យវៀតណាមនាំទៅប្រទេសខ្លួន
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម បានទទួលភ្លើងខៀវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឱ្យផ្លែគូលែនស្រស់របស់វៀតណាម អាចនាំចូលទៅកាន់ទីផ្សារនៅក្នុងប្រទេសជប៉ុន។ ផ្លែគូលែនស្រស់ដំបូងដែលត្រូវបានដាំដុះនៅក្នុងប្រទេសវៀតណាម នឹងត្រូវនាំចូលទៅកាន់ប្រទេសជប៉ុន ចាប់ពីឆ្នាំ២០២០តទៅ បន្ទាប់ពីការចរចារវាងភាគីវៀតណាម និងជប៉ុន ដែលប្រើប្រាស់អស់ពេល ៥ឆ្នាំ អមដោយការពិសោធន៍…