ចោរបានធ្វើសកម្មភាពដោយជិះកង់ប៉ុណ្ណោះ ដើម្បីឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ដែលកំពុងឈប់ទិញគ្រឿងម្ជូរដើម្បីហូបមុខវត្តស្ទឹងមានជ័យ ។ ប៉ុន្តែ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ គ្មានសមត្ថភាពអាចបង្ក្រាបបានទេ ។
សកម្មភាពឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ នេះ កើតឡើងកាលពីវេលាម៉ោង១១៖៤០នាទី យប់ថ្ងៃទី២៣ ខែធ្នូ នៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
បេីតាមប្រជាពលរដ្ឋម្តុំនោះលួចបង្ហេីបអោយដឹងថា ជនសង្ស័យនៅមិនឆ្ងាយនោះទេ ពោលគឺសម្បូរណាស់នៅម្តុំវត្តស្ទឹងមានជ័យ តែមិនដែលឃេីញកម្លាំងនគរបាលបង្ក្រាបបានម្តងណាឡេីយ ។
ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ផ្លូវមុនីរ៉េត ជាពិសេសមុខវត្តស្ទឹងមានជ័យ តែម្តង កំពុងមានការភ័យខ្លាច ដោយសារមានករណីចោរឆក់ទ្រព្យសម្បត្តិជាញឹកញាប់ តែមិនដែលឃេីញមានសមត្ថកិច្ចបង្ក្រាបបានម្តងណាឡេីយ ។
ក្រោយពេលកេីតហេតុ ជនរងគ្រោះបានត្រឹមទៅដាស់សមត្ថកិច្ច ដែលកំពុងដេកលង់លក់ក្នុងដំណេក ដេីម្បីដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ៕
អត្ថបទ៖ CPCnews