Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

អាជីវករហួសចិត្ត នឹងអាជ្ញាធរ ចាប់សម្ភារៈគាត់ជាង១ខែហើយ មិនឃើញឲ្យវិញ សង្ស័យលក់អស់ហើយ

Posted on December 24, 2019

ក្រុមអាជីវករលក់ដូរនៅផ្សារកំពង់ធំបានសម្ដែងនូវការមិនសប្បាយចិត្តទៅនឹងអាជ្ញាធរក្រុងស្ទឹងសែន ដែលបានចុះចាប់សម្ភារ:របស់គាត់ យកទៅជាងមួយខែហើយ មិនព្រមប្រគល់ឲ្យពួកគាត់វិញ។ក្រុមអាជីវករក៏ដូចជាប្រជាពលរដ្ឋ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកលោកគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍របស់សាលាក្រុងស្ទឹងសែន ក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីកែលម្អរសោភ័ណភាពក្រុង ឲ្យបានល្អនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជីវបានឲ្យដឹងថាការដែលសាលាក្រុងស្ទឹងសែនចាប់យកសម្ភារ:របស់របរលក់ដូររបស់ពួកគាត់ទៅអស់រយ:ពេលជាង១ខែហើយ យកទៅទុកចោល ពិន័យក៏មិនឃើញការពិន័យ ប្រគល់សម្ភារ:ទាំងអស់នោះ មកឲ្យពួកគាត់វិញក៏មិនប្រគល់ឲ្យ នឹងបានពួកគាត់យកសម្ភារ:ទាំងនោះ ទៅប្រកបរបរអាជីវកម្មលក់ដូរបន្តរទៀត គ្រាន់បានប្រាក់ចិញ្ចឹមក្រពះដែលកំពុងតែស្រែកឃ្លានរាល់ថ្ងៃនេះ! ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអាជីវកបានបញ្ជាក់ថាការចាប់យកឥវ៉ាន់របស់ពួកគាត់តាំងពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ រយ:ពេលជាង១ខែមកហើយ នៅមិនទាន់ប្រគល់ឲ្យវិញនោះទេ ដែលជាហេតុធ្វើឲ្យសម្ភារ:មួយចំនួនរបស់ពួកគាត់ត្រូវរលួយខូចអស់. ពួកគាត់ឆ្ងល់ណាស់ថាចាប់យកទៅទុករាប់ខែ មិនព្រមប្រគល់ឲ្យមកពួកគាត់វិញយ៉ាងដូច្នេះ? ឬមួយក៏សម្ភារ:ដែលបានចាប់យកទៅនោះ ត្រូវរសាត់បាត់អស់ទៅហើយឬ? ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហាខាងលើនេះ លោក គង់ វុទ្ធី នាយករដ្ឋបាលបានសាលាក្រុងស្ទឹងសែនបានប្រាប់អ្នកសារព័ត៌មានថាកាលនោះ លោកបានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារកំពង់ធំ រយ:ពេលមួយព្រឹកជំនួសមុខឲ្យលោក ពេញ កែម អភិបានរងក្រុងស្ទឹងសែន ទទួលបន្ទុកខាងផ្សារ ដោយតែលោកជាប់រវល់ប្រជុំ ក្នុងនោះក៏បានដកហូតយកសម្ភារ:របស់បងប្អូនអាជីវករច្រើននាក់ យកមករក្សាទុកនៅសាលាក្រុង និងបានប្រគល់ ឲ្យទៅខាង លោកអភិបាលរង ពេញ កែម រួចអស់ហើយ នៅរសៀលថ្ងៃដដែល។ ចំណែករឿងប្រគល់សម្ភារ:ដែលចាប់មកនោះ ឲ្យទៅខាងអាជីវករវិញពេលណានោះ ស្ថិតនៅលើលោកអភិបាលក្រុងទើបមានសិទ្ធសម្រេច ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក ពេញ កែម ដែលជាអភិបាលរងក្រុងស្ទឹងសែន បានប្រាប់អ្នកសារព័ត៌មានថាជុំវិញបញ្ហាចាប់យកសម្ភារ:របស់បងប្អូនអាជីវករនៅក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ធំខាងលើនេះ យោងតាមគោលការណ៍មេក្រុង គឺមិនប្រគល់សម្ភារ:ជូនគាត់វិញទេ ដើម្បីឲ្យពួកគាត់រៀងចាល ពីព្រោះពិបាករៀបចំពេក ដូចវែកចក ហើយទ្រព្យសម្បត្តិដែលចាប់មកទាំងអស់នោះ ត្រូវបានទុកជារបស់សាលាក្រុងស្ទឹងសែន.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីនេះចំណែកលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហារឿងចាប់យកសម្ភារ:របស់បងប្អូនអាជីវករ យកមករក្សាទុកនេះ រយ:ពេលជាង១ខែមកហើយ ដោយសារតែលោកជាប់រវល់មមាញឹកក្នុងការងារពេក ទើបធ្វើឲ្យខកពេលយូរបន្តិច។សាលាក្រុងនឹងប្រគល់ជូនសម្ភារ:ទាំងអស់នោះជូនពួកគាត់វិញក្នុងពេលឆាប់ៗនេះ ដោយគ្រាន់តែតម្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាជាមួយនឹងសាលាក្រុង សូមកុំឲ្យដាក់តាំងទំនិញលក់ដូរហ៊ៀហូរមកលើចំណីផ្លូវតទៅទៀតតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាមុខមាត់របស់ក្រុងស្ទឹងសែន ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀមរាបប៉ុស្តិ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme