Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

វៀតណាម ខំកែទម្រង់ខ្លាំង ដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យបានច្រើនជាងគេ នៅអាស៊ាន

Posted on December 24, 2019

រដ្ឋាភិបាល​វៀតណាម​ប្រកាស​ធ្វើ​កំណែទម្រង់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​រួម​ទាំង​ការ​ផ្គត់ផ្គង់​ទឹក​ភ្លើង​ និង​កែប្រែ​វិស័យ​ជាច្រើន​ទៀត​ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគទុន​ឱ្យ​បាន​ច្រើនជាង​គេ​នៅក្នុង​តំបន់​អាស៊ាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វេទិកា​ធុរកិច្ច​ដែល​ជជែក​ពិភាក្សា​ជាមួយ​អ្នកជំនួញ​ កាលពី​ម្សិលមិញ ​ក្នុង​ទីក្រុង​ហាណូយ​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោ​ក ង្វ្រៀន​ សួន​ហ្វុ​ក បាន​លើកឡើង​ពី​គោលនយោបាយ​ធ្វើ​យ៉ាងណា​ប្រកួតប្រជែង​ចាប់​យក​អ្នក​វិនិយោគ​ឱ្យ​បាន​ច្រើនជាង​គេ​។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ បាន​បញ្ជា​ទៅ​ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ ឱ្យ​បង្ហាញ​របាយការណ៍​ពី​បញ្ហា​ប្រឈម​ និង​វិធី​សា​ស្ដ្រថ្មី​ ក្នុង​ការ​ជួយ​ដល់​ក្រុមហ៊ុន​ដែល​កំពុងតែ​បោះទុន​នៅក្នុង​ប្រទេស​វៀតណាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​ទី១ លោក​បាន​បញ្ជា​ឱ្យ​មានការ​ពិនិត្យ​លើ​ការ​ធ្វើ​កំណែទម្រង់​រដ្ឋបាល​ ដំណើរការ​ប្រមូល​ពន្ធ​ក្នុង​ប្រទេស​ មន្ត្រី​ប្រមូល​ពន្ធ​តាម​ព្រំដែន​ ការ​ផ្គត់ផ្គង់​ទឹក​ និង​អគ្គិសនី​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ដំណើរការ​ផលិត។

ចំណុច​ទី២​ លោក​ជំរុញ​ឱ្យ​មានការ​សិក្សា​ឱ្យ​បាន​ទូលាយ​ ពី​សម្ពាធ​បរិយាកាស​សេដ្ឋកិច្ច​ខាងក្រៅ​ និង​បរិបទ​ពិភពលោក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កំពុងតែ​ធ្លាក់ចុះ​ ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​ថ្នាក់​ជាតិ​ និង​បដិវត្តន៍​ឧស្សាហកម្ម​ក្នុង​ដំណាក់កាល​ទី៤​។ លោក​ក៏បាន​ស្នើ​ឱ្យ​មានការ​រៀបចំផែនការ​រយៈពេល៥ឆ្នាំ ​ជួយ​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ប្រកួតប្រជែង​យ៉ាង​ស្ងប់ស្ងាត់​សារជាថ្មី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​ទី៣​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ ស្នើ​ទៅ​ក្រុមហ៊ុន​ទាំងអស់​រៀបចំ​ជា​យន្តការ​កាន់តែ​ងាយស្រួល​ក្នុង​ការ​សហការ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពួកគេ​ក្នុង​តម្រូវការ​ណាមួយ​។

ចំណុច​ចុងក្រោយ ​លោក​បាន​ជំរុញ​ដល់​អ្នកជំនួញ​ទាំងអស់​ ប្រឹងប្រែង​រក​របក​គំ​ឃើញ​ថ្មី​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ ក្នុង​ការ​ធ្វើការងារ​រួមគ្នា​រវាង​ក្រសួង​ស្ថាប័នរដ្ឋ​ និង​សម្ព័ន្ធ​ក្រុមហ៊ុន​ទាំងអស់​ អាច​ផ្តល់​ភាពជា​គំរូ​ និង​ការអនុវត្ត​ជាក់​ស្ដែ​ង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​កើនឡើង​ទុន​វិនិយោគ​ កំពុង​ជួយ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការបង្កើត​ការងារ​ ពលរដ្ឋ​ទទួល​បាន​ចំណូល​កើនឡើង​ កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ធានា​ដល់​ស្ថិរ​ភាព​សង្គម​នៅ​វៀតណាម​។

របាយការណ៍​រដ្ឋាភិបាល​វៀតណាម​បង្ហាញថា​ ក្នុង១ឆ្នាំ​ៗ ប្រទេស​នេះ​ទទួល​បាន​ក្រុមហ៊ុន​ថ្មី​ចូល​វិនិយោគ​ជាង១២៦​ ០០០​ក្រុមហ៊ុន​ ហើយ​ក្នុង​ឆ្នាំ២០១៩នេះ​ រំពឹង​ថា​ មាន​ក្រុម​ហ៊ុន​ចំនួន១៣៦​ ០០០ក្រុមហ៊ុន​ ដែល​ទទួល​បាន​ទឹកប្រាក់​ប្រមាណ​ជាង៧៣ប៊ី​លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​ធនាគារពិភពលោក​កាលពី​ឆ្នាំ២០១៧​ បង្ហាញថា​ វៀតណាម​ស្ថិតនៅ​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ៧​ ក្នុងចំណោម​ប្រទេស​ទាំង១០នៅ​អាស៊ាន​ដែល​មាន​បរិយាកាស​ល្អ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិនបរទេស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….
  • និស្សិតអនុបណ្ឌិតម្នាក់ កើតជំងឺម្យ៉ាងរហូតបាត់ការចងចាំ សូម្បីឪពុកម្តាយខ្លួនឯង ទំរាំដឹង ស្ទើរ១ជីវិតទៅហើយ..

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (30)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme