ក្រុមហ៊ុន Mubadala Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័ន ធំមួយនៅក្នុងប្រទេសអារ៉ាប់រួម កំពុងស្វែងរកឱកាសក្នុងការវិនិយោគលើវិស័យប្រេងកាត នៅក្នុងប្រទេសកម្ពុជា។
លោក Mazin al-Lamki នាយកប្រតិបត្តិក្រុមហ៊ុន Mubadala Petroleum បានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគនៅលើវិស័យប្រេងកាត នៅកម្ពុជា ដោយសារតែសក្ដានុពលនៃធនធានរ៉ែ និងប្រេងកាត។ លោកថា ក្រុមហ៊ុន នឹងបញ្ជូនអ្នកជំនាញមកសិក្សាក្នុងពេលដ៏ខ្លីខាងមុខ ព្រោះវិស័យប្រេងកាតនៅកម្ពុជា ត្រូវការការវិនិយោគជាបន្ទាន់។
ក្រុមហ៊ុន Mubadala Petroleum ជាក្រុមហ៊ុនរដ្ឋ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បានវិនិយោគនៅក្នុងបណ្ដាប្រទេសចំនួន ១០ នៅ មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។
សូមជម្រាបថា ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កំពុងវិនិយោគលើវិស័យប្រេងកាត នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ clicknews