ស្ត្រីវ័យចំណាស់ម្នាក់បានអុជធូបនៅលើផ្ទះ បន់ស្រន់សុំសេចក្តីសុខដូចសព្វដង លុះអុជធូបរួចក៏ចុះមកសម្រាន្តនៅខាងក្រោមផ្ទះ ស្រាប់តែកំទេចធូបបានធ្លាក់ចុះលើហឹង បង្កទៅជាការឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្ទះទាំងមូលត្រូវភ្លើ ង ឆេះអស់គ្មានសល់។
ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី។ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៧ម៉ែត្រគុណនឹង៥ម៉ែត្រ សង់ពីឈើប្រក់ក្បឿងជាកម្មសិទ្ធិរបស់ឈ្មោះអឹម ឈាន ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមសម្តីលោកយាយជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ គាត់បានអុជធូបនៅលើផ្ទះបន់ស្រន់សុំសេចក្តីសុខតាមទម្លាប់ លុះពេលអុជធូបនៅលើផ្ទះរួចហើយ គាត់ក៏បានចុះមកសម្រាន្តនៅខាងក្រោមផ្ទះ ដោយមិនដឹងថា ភ្លើងធូបឆាបឆេះនោះទេ លុះទម្រាំដឹងថា ភ្លើងឆេះផ្ទះស្រែកហៅអ្នកភូមិឱ្យជួយ គឺយឺតពេលទៅហើយ។វ
លោកយាយជាម្ចាស់ផ្ទះ បានបញ្ជាក់ថា អគ្គិភ័យខាងលើនេះបានឆេះបំផ្លាញផ្ទះរបស់គាត់១ខ្នងទាំងស្រុង កង់ចំនួន៤គ្រឿង ទូរស័ព្ទ១គ្រឿង រួមនឹងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំ៕អូ