Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

លោកផែង វណ្ណៈ ប្រកាសគាំទ្រក្រសួងអប់រំ មិនឲ្យសិស្ស និយាយរឿងនយោបាយ នៅតាមសាលារៀន

Posted on December 26, 2019

អតីតមន្ត្រីក្រសួងការពារជាតិ លោកផែង វណ្ណៈ បានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានហាមប្រាមមិនអនុញ្ញាតអោយសិស្សានុសិស្ស និយាយគ្នារឿងនយោបាយក្នុងសាលារៀនបាន ព្រោះជាទង្វើខុសច្បាប់។កាលលើកឡើងរបស់លោកផែង វណ្ណៈ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅលើទំព័រហ្វេសប៊ុករបស់លោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកផែង វណ្ណៈ បានលើកឡើងយ៉ាងដូច្នេះថា៖ គាំទ្រ​ ឯកឧត្ដម​ ពេញ​ទំហឹង​ ព្រោះ​នៅ​សាលា​ ឈេីតុំ​ ស្រុក​ ក្រគរ​ ខេត្ត​ពោធិ៍សាត់​ ​ គ្រូបង្រៀន​ ដែលគេដូរចេញ​ ព្រោះ​តែ​ បំពាក់​បំប៉ននយោបាយអោយ​សិស្សនៅក្នុងថ្នាក់​ ។ បេីចង់ធ្វេី​នយោបាយ​ ឈប់បង្រៀនសិស្ស​ ទៅធ្វើ​នយោបាយ​ទៅ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា សិស្ស​មិន​អាច​ជជែក​គ្នា​អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន​បាន​ទេ ព្រោះ​ជា​ការ​ហាមឃាត់​ដោយ​ច្បាប់ ។ នេះ​បើ​តាម​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ពេជ្រ ស្រស់ បាន​ឲ្យ​ដឹង​ថា ការ​បញ្ជាក់​ថា បន្ទាប់​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នឹង​ពិគ្រោះ​យោបល់​សួរ​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​«​សិស្ស​មិន​អាច​ជជែក​គ្នា​បាន​ទេ អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន ពីព្រោះ​ច្បាប់​បាន​ហាមឃាត់ ហើយ​កន្លែង​សាលារៀន គឺជា​កន្លែង​អព្យាក្រឹត ដូច្នេះ​បើ​ចង់ឲ្យ​សិស្ស​ជជែក​គ្នា​អំពី​រឿង​នយោបាយ​បាន​នៅ​ក្នុង​សាលារៀន​គឺ ត្រូវ​វិសោធនកម្ម​ច្បាប់​ហាម ឃាត់​នោះ​ចោល​ជា​មុន​សិន​» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ការ​នឹង​សំណួរ​ស្វែងរក​សា​ធាតុ​ញៀន​នៅ​តាម​សាលារៀន​វិញ លោក​ពេជ្រ ស្រស់​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើក​ឡើង​ថា សាលារៀន​គ្មាន លុយ ដើម្បី​ពិនិត្យ​ទឹកនោម ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន​សិស្ស​បាន​ទេ ហើយ​ក៏​ត្រូវ​បង្កើត​ច្បាប់ ដើម្បី​ពិនិត្យ​ទឹកនោម​សិស្ស​ក្នុង​ការ​ស្វែងរក​នូវ​សារធាតុ​ញៀន​លើ​ខ្លួន​សិស្ស ដោយ​រដ្ឋមន្ត្រី​បាន​អះអាង​ថា បើ​ពិនិត្យ​ទឹកនោម​របស់​សិស្ស ដើម្បី​ស្វែងរក​សារធាតុ​ញៀន គឺ​ប៉ះពាល់​សិ ទ្ធិ​របស់​សិស្ស ។ លោក​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ទាម​តម្លើង​នូវ​ប្រាក់ខែ​ជូន​លោកគ្រូ អ្នកគ្រូ គឺ​មិន អាច​ធ្វើ​បាន​នោះ​ទេ ដោយសារ​រដ្ឋាភិបាល​គ្មាន​លុយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា បើ​តាម​លោក​ពេជ្រ ស្រស់ បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​មក លោក​បាន​សួរ​ទៅ​កាន់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ចំនួន​៦​សំណួរ​ដូច​ជា ៖ ១. សុំ​ឲ្យ​សិស្សសាលា​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​ជជែក​គ្នា​ពី​រឿង​នយោបាយ​ពេល​ម៉ោង​សម្រាក​ក្នុង​សាលារៀន បើ​ពួក​គេ​ចង់​ជជែក​គ្នា ។ ២. កំណត់​ស្ថានភាព​ជាក់ស្តែង​ក្នុង​ការ​រៀន​គួរ និង​គួរ​បញ្ឈប់​ការ​រៀន​គួរ​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​ងាក​មក​ពង្រឹងគុណភាព​នៃ​ការ​បង្រៀន​ក្នុង​ម៉ោង​របស់​រដ្ឋ​វិញ ពីព្រោះ​ថា ការ​រៀន​គួរ​ខុស​របៀប​បែប​នេះ គឺ​ធ្វើ​ឲ្យ​មាតាបិតា​សិស្ស​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន ដោយហេតុ​កូនសិស្ស​ត្រូវ​គ្រូ​បង្ខំ​ឲ្យ​រៀន​គួរ តាម​រយៈ​ការ​ដាក់​ពិន្ទុ​ទាប ឬ​ធ្លាក់​តែ​ម្តង បើសិនជា​កូនសិស្ស​នោះ​មិន​រៀន​គួរ កត្តា​នេះ​ធ្វើ​ឲ្យ​កូនសិស្ស​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​យក​ទៅ​រៀន​គួរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​បង្កើត​នូវ​កម្មវិធី​ពិនិត្យ​ទឹកនោម​សិស្ស​នៅ​ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​ស្វែងរក​សារធាតុ​ញៀន​រៀង​រាល់​៣​ខែ​ម្តង​សំរាប់​ជំ​ហ៊ាន​ដំបូង គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​សិស្ស​សេព​គ្រឿងញៀន ។ ៤.​រឹត​បន្តឹង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​៩ ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស​ពី​ថ្នាក់​អនុ​វិទ្យាល័យ​ទៅ​ក្នុង​ការ​ធានា​នូវ​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស និង​បង្កើន​គុណភាព​ធនធានមនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ពង្រឹងគុណភាព​របស់​គ្រូបង្រៀន​នៅ​ក្នុង​ម៉ោង​បង្រៀន​រដ្ឋ ដើម្បី​លុប​បំបាត់​ការ​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​យក​លុយ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​សិស្ស​កាន់តែ​ក្រីក្រ​ទៅ​ៗ នាំ​ឲ្យ​ពួក​គាត់​បញ្ឈប់​កូន​មិន​ឲ្យ​ទៅ​រៀន​បន្ត​ទៀត​ទេ ។ ៦.​ខ្ញុំ​ស្នើ​សុំ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ជួយតម្លើង​ប្រាក់ខែ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​យ៉ាងតិច គឺ ២​លាន​រៀល​ក្នុង​១​ខែ ដើម្បី​លុប​បំបាត់​នូវ​ការ​យក​ថវិកា​ពី​កូនសិស្ស​មិន​សម ហេតុផល​នៅ​បណ្តា​សាលារៀន​មួយ​ចំនួន នឹង​ដើម្បី​បង្កើន​នូវ​គុណភាព​នៃ​ការ​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មាន​ហេតុផល​ដាក់​ទណ្ឌកម្ម​ទៅ​លើ​លោកគ្រូ អ្នកគ្រូ​ណាមួយ​មិន​ខំ​យកចិត្តទុកដាក់​ក្នុង​ការ​បង្រៀន​កូនសិស្ស​នៅ​ក្នុង​ម៉ោង​រដ្ឋ​……៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme