CPCnews៖ ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើននាក់ លាន់មាត់ស្ទើរគ្រប់គ្នា ថា មួយរយៈពេលចុងក្រោយនេះ ហាក់មានបទល្មើសកើតឡើងជាបន្តបន្ទាប់ ដែលនាំអោយពួកគេរស់នៅទាំងភិតភ័យស្ទើរជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់តែម្តង ។
នេះបើយោងតាមសម្តីរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់បទសម្ភាស៍មកកាន់ ភ្នាក់ងារ CPC NEWS ប្រចាំខេត្តកណ្តាល ។បទល្មើសកើតឡើងជាបន្តបន្ទាប់នេះ គឺ ស្របពេលដែលលោកវរសេនីយ៍ទោ យី វណ្ណដា ទើបឡើងជាអធិការនគរបាលក្រុងតាខ្មៅ ថ្មី ផងដែរ ។
ថ្មីៗនេះ ទើបមានករណីកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ករណីចោរឆក់ទូរស័ព្ទ និង ករណីភ្ជង់ប្លន់ម៉ូតូជាដើម ។ ដោយរំលងមិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវកើតមានករណីចោរចូលកាច់កម៉ូតូដល់បន្ទប់ជួល និង គាស់យកទ្រព្យសម្បត្តិ ។
ជុំវិញបញ្ហានេះ ភ្នាក់ងារ CPC NEWS ប្រចាំខេត្តកណ្តាល នៅថ្ងៃទី២៦ ខែធ្នូ នេះ បានព្យាយាមទំនាក់ទំនងទៅលោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ជាច្រើនលើក តែគ្មានអ្នកទទួលទទួល ៕