ពាក្យថាម្ដាយគឺពោរពេញទៅដោយព្រហ្មវិហារធម៌ចំពោះកូន ទោះកូនក្លាយទៅជាអ្វីក៏ចិត្តស្រឡាញ់មួយនេះមិនផ្លាស់ប្ដូរឡើយ ជាក់ស្ដែងក៏ដូចជាម្ដាយនឹងកូន២នាក់នេះរស់នៅក្នុងផ្ទះជួលក្នុងទីក្រុងភ្នំពេញ ម្ដាយសុខចិត្តស៊ីឈ្នួលដើរលាងចានតាមហាងដាច់យប់ជារៀងរាល់ថ្ងៃ ដើម្បីយកប្រាក់មកព្យបាលកូនប្រុសដែលកើតជំងឺមហារីកសើស្បែកធ្ងន់ធ្ងររ៉ាំរ៉ៃ រហូតមកទល់ពេលនេះម្ដាយអស់លទ្ធភាពក្នុងការស្វែងប្រាក់មកព្យាបាលជំងឺកូនប្រុស ក៏បានអំពាវនាវស្វែងរកសប្បុរសជនដើម្បីយកប្រាក់មកព្យាបាលជំងឺបន្តជីវិតកូនប្រុសទៀត។
យ៉ាងណាមិញជាក់ស្ដែងយោងទៅតាមហ្វេសប៊ុកផេកឈ្មោះ Rb New បានបង្ហោះរូបភាពស្ថានភាពជំងឺរបស់កូនប្រុស រួមទាំងសកម្មភាពម្ដាយដែលកំពុងធ្វើការដែលមើលទៅតាមរូបភាពនោះពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ ព្រមទាំងបានសរសេររៀបរាប់ថា “មានតែពីរនាក់ម្តាយនិងកូនគត់ ម្ដាយសុខចិត្ដដេីរសុីឈ្នួលលាងចានអោយគេដេីម្បីយកលុយមកព្យាលបាលកូនពេលនេះអស់លទ្ធភាពហេីយ
មានតែម្រាមដៃដប់សូមពឹងបងប្អូនជួយស៊ែរម្នាក់មួយផងក្រែងមានសប្បុរស់ជនជិតក្តីឆ្ងាយក្តីអាចជួយគាត់បាន អាណិតគាត់ណាស់គាត់មានជំងឺមហារីកទាំងវ័យក្មេង មានតែពីរនាក់ម្ដាយនិងកូន ម្ដាយដេីរលាងចានអោយគេដេីម្បីយកមកព្យាបាលកូនដែលមានជំងឺមហារីកសេីស្បែកធ្ងន់ធ្ងរ សព្វថ្ងៃគាត់គ្មានផ្ទះទេនៅផ្ទះជួលគេនៅភ្នំពេញបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមកលេខ 081641318 សូមអគុណបងប្អូនទុកជាមុន ៕
អត្ថបទ៖ kbn