អ្នកស្រីអេង តុលា រស់នៅ​ភូមិ​លាវ ឃុំ​ព្រែ​កលាវ ស្រុក​កងមាស ខេត្តកំពង់ចាម ជាកសិករដាំស្ពៃក្រញាញ់នៅក្នុង​ទំហំ​ផ្ទៃដី​ទទឹង​២០​ម៉ែត្រ​និង​បណ្តោយ​១០០​ម៉ែត្រ បានសម្រេចចិត្តដកស្ពៃរបស់ខ្លួនអស់ជិត២តោនចោល អ្នកស្រីបានលើកឡើងថាមូលហេតុដែលអ្នកស្រីដកស្ពៃក្រញាញ់ចោលដោយសារតែស្ពៃឈ្មួញឲ្យតម្លៃថោក ថែមទាំងគ្មានអ្នកទិញទៀត ដោយអ្នកស្រីលក់វាបានតម្លៃត្រឹមតែ៣០០៛ ក្នុង១គីឡូក្រាម ផ្ទុយពីការប្រមូលផលកន្លងមកដែល​អ្នកស្រី​លក់បាន​តម្លៃ​ពី​២០០០​ទៅ​៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបានរៀបរាប់ឲ្យដឹងថា ក្នុងទំហំដីដែលអ្នកស្រីបានដាំអាច​ផ្តល់​ទិន្នផល​ជាប្រចាំ​ខែ​ដល់​អ្នកស្រី​តុលា ជិត​៣​តោន ប៉ុន្តែ​សម្រាប់​ចុង​វិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០១៩​នេះ អ្នកស្រី អេង តុលា បាន​ដក​ស្ពៃ​នោះ​ចោល​អស់​១,៨​តោន ព្រោះ​គ្មាន​ឈ្មួញកណ្តាល មក​បញ្ជា​ទិញ ដូច​សព្វដង​។​ អ្នកស្រីបានបន្តទៀតថា ជាទូទៅស្ពៃក្រញាញ់កសិករ​ចំណាយពេល​តែ​មួយខែ​ប៉ុណ្ណោះ ស្ពៃក្រញាញ់​នោះ​មាន​រូបរាង​ល្អ ហើយ​អាច​កាត់​លក់បាន​ហើយ ប៉ុន្តែ បើ​កសិករ​ទុក​ឈានដល់​រយៈពេល​ចាប់ពី​មួយខែ​៣​ថ្ងៃ ស្ពៃ​នោះ នឹង​ចាប់ផ្តើម​រោល និង​ហូប​លែងកើត​។ ដូច្នេះ បើ​គ្មាន​អ្នកទិញ ក្នុង​ចន្លោះពេល​វា​មាន​អាយុ​មួយខែ ស្ពៃ​នោះ​ត្រូវ​កាត់​ឬ​ដក​ចោល តែម្តង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបានលើកឡើងថា «​ពេល​ស្ពៃក្រញាញ់​ថ្លៃ មាន​ឈ្មួញ​ដណ្តើម​គ្នា​ទិញ តែ​ពេល​ស្ពៃ​ថោក គ្មាន​ឈ្មួញ​មក​ទិញ​ទៅវិញ​។ បន្លែ​ត្រូវ​កាត់​រាប់រយ​គីឡូ តើ​ខ្ញុំយកទៅលក់​នៅឯណា​អស់​ ពេលនេះ ស្ពៃ​ហ្នឹង​កុំថាឡើយ​មួយ​គីឡូ​៥០០​រៀល តែមួយ​គីឡូ​៣០០​រៀល ក៏​ខ្ញុំ​កាត់​លក់​ឱ្យ​ដែរ ព្រោះ​ខ្ញុំ​មិនដឹង​យកទៅលក់​នៅ​ណា បើ​ស្ពៃ​យើង​ដល់​អាយុ​កាត់​លក់​ហើយ​។ ស្ពៃ​តម្លៃ​៣០០​រៀល ក្នុង​មួយ​គីឡូ​ហើយ វា​គ្មាន​អ្នកទិញ​ទៀត​… គឺ​ខាត​លែង​និយាយ​តែម្តង​»​ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *