ជនជាតិចិនចំនួន៤នាក់ ប្រដាប់ដោយកាំ ភ្លើ ង និងវត្ថុតាងមួយចំនួនទៀត បានត្រៀមចេញធ្វើសកម្មភាព ប្ល ន់ ឬចា ប់ជំ រិ តនាពេលរាត្រី នៅក្នុងក្រុងព្រះសីហនុ ត្រូវបានកម្លាំងនគរបាលខេត្តតាមប ង្ក្រា បទាន់ពេលវេលា ។ករណីប ង្ក្ រា បក្រុមចោរប្ល ន់ជាជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់លេខ២ ខេត្តព្រះសីហនុ ។
យោងតាមមន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យព្រហ្មកម្រិតស្រាល បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីការពារប្រជាពលរដ្ឋ លុះជិះដល់ចំណុចកើតហេ តុ ស្រាប់តែឃើញរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-6489 ។ ភ្លាមនោះកម្លាំងបានជិះតាមដានហើយ ក៏សម្រេចចិត្តឃា ត់ត្រួតពិនិត្យ ពេលនោះឃើញជនជាតិចិនចំនួន៤នាក់ និងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។
វត្ថុតាងដែលចាប់យកពីជនសង្ស័យរួមមាន៖ អាវុធខ្លី K59 ចំនួន ១ដើម មាន ៥គ្រាប់ ; កូនកាំបិតមុតស្រួច១ដើម ; ខ្នោះ ដៃ ១គូ និងម៉ាសបិតមុខមួយចំនួន ។
ក្រោយឃា ត់ខ្លួនជ ន សង្ស័ យ ទាំងនេះ សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមនេះអាចចេញ ប្ល ន់ ឬចា ប់ជំ រិ ត ។ បច្ចុប្បន្ន ជនជាតិចិនទាំង៤នាក់ ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ នគរវត្ត