កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីសង់រោងការកូនចៅលោកធំ នៅលើផ្លូវបេតុងលេខ១២៦ ស្ថិតភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប៉ុន្តែអ្វីធ្វើពលរដ្ឋហួសចិត្តនោះ គឺរោងការនោះ សង់បិទជិតផ្លូវតែម្តង មិនអាចអ្នកដំណើរឆ្លងកាត់បានទេ ។
ករណីសង់រោងការបិទផ្លូវជិតឈឹងនេះ បានប្រជាពលរដ្ឋនៅទីនោះ នាំគ្នារិះគន់ទៅលើអាជ្ញាធរជាខ្លាំង និងសង្ស័យតែដង្កូវស៊ីភ្នែក ឬដុល្លារបាំងមុខទេ ទើបធ្វើជាមិនដឹង មើលមិនឃើញ ដោយបណ្ដែតបណ្ដោយឲ្យសង់រោងការបិទផ្លូវយ៉ាងនេះ មិនខ្វល់ពីការធ្វើដំណើររបស់ពលរដ្ឋដែលត្រូវឆ្លងកាត់នៅទីនោះទេ ។
សូមបញ្ជាក់ថា ករណីមង្គលការ បុណ្យ ឬកម្មវិធីផ្សេងរបស់លោកធំ សង់រោងលើផ្លូវសាធារណៈបិទជិតឈឹង រកធ្វើដំណើរមិនបាន តែងកើតមានជារឿយៗ ព្រោះតែអាជ្ញាធរមូលដ្ឋានខ្លាចអំណាចលោកធំ ទាំងនោះ ឬចាញ់អំណាចឥទ្ធិពលដុល្លារ ជាដើម៕
អត្ថបទ៖ KBN