Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ពេជ្រ សូលីកា វ៉ៃបកទៅអ្នករិះគន់ខ្លួនមានកូនមុនរៀបការ ថាជាពួកមនុស្សមានមាត់​ វាចាំតែស្រែកថាឲ្យគេ

Posted on December 28, 2019

តារាចម្រៀងស្រីរូបស្រស់ ពេជ្រ សូលីកា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ស្ទើរមួយចំហៀងប្រទេសចាប់អារម្មណ៍ បន្ទាប់ពីស្ងាត់ៗស្រាប់តែនាងសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយបុរសជាកូនអ្នកមានម្នាក់ ក្រោយវិលចូលសិល្បៈវិញមួយប្រាវទៀត។​រឿងភ្ជាប់ពាក្យមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ពេលនេះគូដណ្តឹងរបស់តារាស្រីរូបនេះ ស្រាប់តែទម្លាយរូបភាពឆ្លុះអេកូ បង្ហាញថា ពេជ្រ សូលីកា កំពុងពពោះកូនដំបូង ក្រោមដំណក់ឈាមរួមគ្នា ទាំងមិនទាន់ចូលរោងការ តាមប្រពៃណីខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបណ្តាញសង្គម Instagram របស់លោក Khim han ដែលមហាជនស្គាល់យ៉ាងច្បាស់ថា ជាគូដណ្តឹងរបស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពឆ្លុះអេកូមួយសន្លឹក ភ្ជាប់ជាមួយនឹងសារ បង្ហាញពីភាពសប្បាយរីករាយ រំភើបពេលខ្លួនបានក្លាយជាប៉ារបស់គេឆាប់ៗនេះ។ តែយ៉ាងណា​ក្នុងសារនោះ លោក Khim han មិនបានបញ្ជក់នោះទេ ថា ពេជ្រ សូលីកា កំពុងពពោះកូនក្នុងផ្ទៃប៉ុន្មានខែ ហើយជាកូនប្រុសឬស្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងដំណឹងភ្ញាក់ផ្អើលនេះ មហាជនជាច្រើនហាក់សម្តែង នូវអារម្មណ៍នឹកស្មានមិនដល់ ថាគូស្នេហ៍មួយគូនេះសម្រេចចិត្តយកកូនឆាប់ៗ ព្រោះអ្នកទាំងពីរមិនទាន់ចូលរោងការ​ តាមប្រពៃណីខ្មែរនោះឡើយ។ ទោះនេះជារឿងឯកជនរបស់ ពេជ្រ សូលីកា និងគូដណ្តឹងក្តី តែមហាជនបានលើកឡើងថា វាហាក់បីដូចជាមិនសមទាល់តែសោះ ក្នុងនាមជានារីខ្មែរ ដែលមានកូនទាំងមិនទាន់ក្រាបក្បាលដល់កន្ទេល ខណៈដែលនាងគឺជាតារាល្បី ជាមនុស្សរបស់មហាជន និងជាអ្នកមានមុខមាត់កិត្តិយស​ក្នុងសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការបង្ហោះជា​សាធារណៈ​ពីគូដណ្តឹងរបស់​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​រូបនេះ​រួចមក​ បាន​ធ្វើឲ្យ​មាន​ការ​ត្រេក​អរ​ និង​រីករាយ​ជាខ្លាំង​ពី​បណ្តាអ្នកគាំទ្រ​ ក៏ដូចជា​មហាជន​ជាច្រើន​ ចំពោះ​ចំណង​ដៃ​កូននៅក្នុងផ្ទៃដ៏ពិសេសនៅចុងឆ្នាំ២០១៩នេះ។ ក្រោយ​ពី​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅមុននេះ​បន្តិច​ កញ្ញា​ ពេជ្រ​ សូលីកា​ ក៏បាន​ Add Story​ ដោយមានខ្លឹមសាររៀបរាប់ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពួកមនុស្សមានមាត់​ វាចាំតែស្រែកថាអោយគេ​ តែមិនប្រកាច់មេីលខ្លួនឯងខ្លះទេ​ ហត់ណាស់។ មួយ​ៗខ្លួន​សុទ្ធតែ​ស្រី​ តែនិយាយ​មិនគិត​ប្រយ័ត្ន​កម្មដែលខំថាអោយគេហ្នឹង​ វាធ្លាក់ដល់កូន​ ដល់ក្មួយខ្លួនឯងវិញទៅ​ អនាគត​ មេីលមិនឃេីញទេ​ គ្រាន់​តែប្រាប់​ មិនមែន​ជីវិតពួក​អ្នកឯងហ្នឹង​ កេីតមក​ perfect ទាំង​ពូជ​ទេ។ ថ្ងៃនេះអ្នកឯងសេីចយំគេ​ ប្រយ័ត្ន​វាធ្លាក់លេីខ្លួនឯងវិញ​ ខ្ញុំ​ទៅ​សុំបាយ​អ្នកឯងហូប​ សុំផ្ទះអ្នកឯងដេកហី? ប្រយ័ត្ន​វាធ្លាក់ចំ​បងប្អូន​កូន​ក្មួយ​ខ្លួន​ឯង​វិញណា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme