ក្រសួងហិរញ្ញវត្ថុ នៃប្រទេសវៀតណាម បានចេញរបាយការណ៍កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ ការនាំចូលសាច់ជ្រូក បានកើនឡើងទ្វេដង ស្មើនឹងប្រហែល ១សែន ១ម៉ឺនតោន ខណៈប្រទេសវៀតណាម ជួបប្រទះនូវការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅលើសត្វជ្រូក នៅក្នុងកសិដ្ឋានទូទាំងប្រទេស។
របាយការណ៍ឱ្យដឹងថា តម្លៃសាចជ្រូក បានហក់ឡើង ដោយសារតែតម្រូវការសម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ តម្លៃសាច់ជ្រូក បានហក់ឡើងពី ៣៥០០០ដុង (១,៥២ដុល្លារ) ដល់ ១សែនដុង (៤,៣២ដុល្លារ) ក្នុងមួយគីឡូក្រាម គិតពីដើមឆ្នាំ២០១៩។
ចាប់តាំងពីរដ្ឋាភិបាលវៀតណាម រកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតលើសត្វជ្រូក កាលពីខែកុម្ភៈ ឆ្នាំ២០១៩មក សត្វជ្រូកនៅទូទាំងខេត្តចំនួន ៦៣ របស់វៀតណាម ត្រូវបានពិ ឃា ដចោលចំនួនប្រហែល ៦លានក្បាលហើយ៕
អត្ថបទ៖ mytv