Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ចប់ហើយ ជនជាតិចិន ចេញពីខេត្តព្រះសីហនុភ្លាម ពលរដ្ឋខ្មែរជិត១មុឺននាក់ អត់ការងារធ្វើ

Posted on December 29, 2019

មន្ត្រីខេត្ត​ព្រះសីហនុ​ អះអាង​ថា​ បុគ្គលិក​កាស៊ីណូ​ជា​ជនជាតិ​ខ្មែរ​ដល់ទៅ​ជិត​ ៨ពាន់​នាក់​ បាន​បាត់បង់​ការងារ​រួច​ទៅ​ហើយ​ ក្រោយពី​រដ្ឋាភិបាល​បានសម្រេច​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ​ ដែល​នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានមន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​ លោក​ យ៉ូ​វ ខេមរា​ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ កាស៊ីណូ​ចំនួន​ ៧៣កន្លែង​ កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ខេត្ត​ជាប់មាត់​ឆ្នេរសមុទ្រ​មួយ​នេះ​។

មន្ត្រី​រូប​នេះ​ ឱ្យ​ដឹង​ទៀត​ថា​ កាស៊ីណូ​ចំនួន​ ៤កន្លែង​ បានសម្រេច​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង​ ខណៈ​កាស៊ីណូ​ចំនួន​ ២៣កន្លែង​ បាន​បញ្ឈប់​បុគ្គលិក​អស់​នៅសល់​តែ​អ្នកយាម​ ហើយ​កាស៊ីណូ​ ៣៣កន្លែង​ទៀត​ បាន​ព្យួរការងារ​បុគ្គលិក​បណ្ដោះអាសន្ន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ យ៉ូ​វ ខេមរា​ អះអាង​ថា​ គិត​មកដល់​ថ្ងៃនេះ​ មាន​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​ប្រមាណ​ ៧៧០០នាក់​ហើយ​ ដែល​បាត់បង់​ការងារ​ ព្រោះ​ការ​បិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ​។

លោក​ យ៉ូ​វ ខេមរា​ បាន​អះអាង​ថា​៖ «មួយចំនួន​ដែល​គាត់​មក​ធ្វើ​នៅក្នុង​វិស័យ​កាស៊ីណូ​នេះ​ ដោយសារ​ប្រាក់បៀវត្ស​ខ្ពស់​ជាង​អា​ខាង​កាត់ដេរ​ហ្នឹង​។ ដល់ពេល​កាស៊ីណូ​គាត់​បិទ​ទៅ​ គាត់​ត្រឡប់ទៅ​កាត់ដេរ​វិញ​ ហើយ​មួយចំនួន​ទៀត ​អត់មាន​បទ​ពិសោធ​ទេ​។ អ៊ីចឹង​ បាន​គាត់​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​។ អាច​មួយ​រយៈ​ រឺ​មួយ​ក៏​គាត់​អាច​ត្រឡប់​មករ​កកា​រងា​រធ្វើ​វិញ​ក៏បាន​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ខេមរា​ បាន​បន្ថែម​ថា​ ចំណោម​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ធ្វើការ​ក្នុង​ខេត្ត​ព្រះសីហនុ​ សរុប​ប្រមាណ​ ៣ម៉ឺន​នាក់​ ប៉ុន្តែ​ ពួកគេ​បាន​ចាកចេញ​ពី​កម្ពុជា​អស់​ប្រមាណ​ ២៤០០០នាក់​ទៅ​ហើយ​ ឬប្រហែល​ពី​ ៧០ភាគរយ​ ទៅ៨០ភាគរយ​។

ក្នុង​ឆ្នាំ២០១៩នេះ​ មន្ទី​ការងារ​ខេត្ត​ បាន​ទទួ​លពា​ក្យប​ណ្ដឹ​ងទាំង​វិវាទ​រួម​ និង​វិវាទ​បុគ្គល​ ចំនួន​ ១០៥ករណី​ ក្នុង​នោះ​មួយ​ករណី​ចុងក្រោយ​ជា​ទំនាស់​ការងារ​រឿង​បិទ​កាស៊ីណូ​ ព្រោះ​ថៅកែ​រត់ចោល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ បាន​អះអាង​ថា​ បច្ចុប្បន្ន​ ថ្នាក់ដឹកនាំ​ខេត្ត​បាន​ធ្វើសកម្មភាព​ចុះ​ត្រួត​ពិ​និ​ត្យ​តាម​បណ្ដា​ទីតាំង​នានា​ ដើម្បី​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ​ទាំងអស់​ក្នុង​ខេត្ត​ត្រឹម​ម៉ោង​សូន្យ​ចុងឆ្នាំ២០១៩នេះ​ហើយ​។

លោក​ ឃាង​ ភា​រម្យ​ បាន​បន្ត​ថា​៖ «សក្តា​នុ​ពល​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ គឺ​មិនមែន​តែ​កាស៊ីណូ​អន​ឡាញ​ហ្នឹង​ទេ​។ ដូចដឹងស្រាប់​ហើ​យ ស​ក្តានុ​ពល​ខេត្ត​ព្រះសីហនុ​យើង​មាន​កំពង់ផែ​ទឹកជ្រៅ​ យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ៥កន្លែង​កំពុង​ដំណើរការ​ ហើយ​ ៤កន្លែង​ទៀត​កំពុងតែ​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ ហើយ​រោងចក្រ​សហគ្រាស​ក៏​យើង​មាន​ច្រើន​រាប់​រយ​រោងចក្រ​ ហើយ​យើង​មាន​តំបន់ឆ្នេរ​សមុទ្រ​ មាន​កោះ​ ដែល​ជា​កា​លានុវឌ្ឍ​ភាព​របស់​ខេត្ត​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី​ ជាប​ សុធា​រី​ បាន​អះអាង​ថា​ ការ​សម្រុក​ចេញ​របស់​ជនជាតិ​ចិន​ពី​ខេត្ត​ព្រះសីហនុ​នា​រយៈពេល​ចុងក្រោយ​នេះ​ បាន​បង្ក​ជា​ក្ដី​បារម្ភ​ជាច្រើន​ដល់​ពលរដ្ឋខ្មែរ​ជា​អ្នករក​ស៊ី​ជាមួយ​ជន​ចិន​។

អ្នកស្រី​ថា​ ម្ចាស់ផ្ទះ​ជួល​ អគារ​ជួល​ ម្ចាស់​អាជីវកម្ម​ជួល​ឡាន​ និង​មុខរបរ​ជាច្រើន​ទៀត​ បាន​បាត់​ចំណូល​ និង​មិន​អាច​រក​ប្រាក់បង់​ធនា​គារ​ដែល​ពួកគេ​បាន​ខ្ចី​មក​វិនិយោគ​លើ​អា​ជី​កម្ម​ខ្លួន​ជាមួយ​ចិន​។

អ្នកស្រី​ ជាប​ សុធា​រី​ បាន​រៀបរាប់​ថា​៖ «បើសិនជា​យើង​ផ្តល់​ការ​វិនិយោគ​ទៅ​ក្រុម​ហ៊ុន​ផ្សេង​ៗ ឬជនបរទេស​ដែល​មក​ផ្តល់​ការងារ​ ឬក៏​ផ្តល់​ការ​វិនិយោគ​អី​នៅ​ស្រុកខ្មែរ​ហ្នឹង​ សូម​ឱ្យ​មានការ​ផ្តល់​ការ​វិនិយោគ​ទៅលើ​មុខជំនាញ​អី​ដែល​ផ្តល់​ចំណេះ​ជំនាញ​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គនាយករង​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ រស់​ ភិរុណ​ បាន​បញ្ជាក់​ថា​ អំឡុង​ឆ្នាំ២០១៩នេះ ​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ឈ្មួញ​បើក​កាស៊ីណូ​ចំនួន​ ២១៨​ ក្នុងចំណោម​នោះ​ អ្នកសុំ​អាជ្ញា​បណ្ណ​រកស៊ី​ល្បែង​អន​ឡា​ញប្រ​មា​ណជាង​ ១០០​។

លោក​អះអាង​ថា​ សម្រាប់​របរ​កាស៊ីណូ​ទាំង​វិស័យ​ល្បែង​ និង​មិនមែន​ល្បែង​ ក្នុង​មួយឆ្នាំ​បាន​ផ្តល់​ចំណូល​សរុប​ប្រមាណ​ ៨០លាន​ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ រស់​ ភិរុណ​ បាន​បន្ថែម​ថា​៖ «មានការ​ប៉ះពាល់​ខ្លះ​ដែរ​។ ជា​ធម្មតា​ អាជីវកម្ម​មាន​របរ​ច្រើន​អ៊ីចឹង​ មាន​ល្បែង​ Offline​ (មិនមែន​នៅ​លើ​ប្រព័ន្ធ​អ៊ិ​នធឺ​ណិ​ត) ផង​ អន​ឡាញ​ផង​អ៊ីចឹង​ បើ​យើង​បិទ​មួយ​ វា​ប្រាកដជា​បាត់​ខ្លះ​ហើយ​។ យើង​មិនទាន់​បាន​ប៉ាន់ប្រមាណ​នៅឡើយ​ដែរ​ ព្រោះថា​ មកដល់ពេលនេះ​ អាជីវករ​មួយចំនួន​ បើ​តាមខ្ញុំ​ពិនិត្យ​អង្កេត​ គាត់​ប្រវេ​រប្រ​វារ​ងាក​មក​បង្កើន​ ឬពង្រឹង​របរ​ Offline​ របស់​គាត់​បន្ថែម​។ ដល់​អ៊ីចឹង​ទៅ​ យើង​ក៏​មិនទាន់​នឹង​ប៉ាន់ស្មាន​ដឹង​ថា​ អាច​បាត់​ ឬក៏​មិន​បាត់​ដែរ​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី១៨​ ខែសីហា​កន្លងមក​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារា​ចរណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៊ិ​នធឺ​ណិ​តអន​ឡាញ​ ក្នុង​នឹង​ក្រៅប្រទេស​គ្រប់រូប​ភាព​។

ការសម្រេច​បែបនេះ​ ក្រោយ​ពិនិត្យ​ឃើញថា​ មាន​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​បាន​ជ្រក​ក្រោម​រូបភាព​ល្បែង​ប្រភេទ​នេះ​ ធ្វើសកម្មភាព​បោកប្រាស់​ ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្ដា​ប់​ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​ក្នុង​សង្គម​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme