រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសហាមឃាត់ការនាំចូលផលិតផលធ្វើពីជ្រូក ដែលផលិតនៅក្នុងប្រទេសវៀតណាម ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរកឃើញលើផលិតផល កាលពីថ្ងៃទី៩ ខែធ្នូ។
ក្រសួងកសិកម្មតៃវ៉ាន់ បានរកឃើញមេរោគប៉េស្តជ្រូកអាហ្វ្រិក ក្នុងសាច់ជ្រូកកំប៉ុង របស់វៀតណាម។ ក្រសួងដដែលបន្តថា សាច់ជ្រូកដែលប៉ះពាល់ ត្រូវបានផលិតនៅតំបន់ដែលមានការឆ្លងរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅលើសត្វជ្រូក នៅក្នុងប្រទេសវៀតណាម។
គិតពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តៃវ៉ាន់ រកឃើញមេរោគប៉េស្តជ្រូកអាហ្វ្រិកលើផលិតផលរបស់វៀតណាមចំនួន ៤៨ករណីហើយ។ ទន្ទឹមនេះ រកឃើញលើផលិតផលពីចិនដីគោកចំនួន ១៦៤ករណី។
ច្បាប់តៃវ៉ាន់ បានកំណត់នូវទឹកប្រាក់ពិន័យចំនួន ១០០០ដុល្លារ សម្រាប់អាជីវករ ដែលលក់សាច់ដែលត្រូវបានហាមឃាត់៕
អត្ថបទ៖ mytv