Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

សម្តេច ស ខេង ព្រួយបារម្ភខ្លាចថ្នាក់ឃុំ-សង្កាត់ ចាយថវិកាជាតិ គ្មានតម្លាភាព

Posted on December 29, 2019

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើការ​អំពាវនាវ ​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​គ្រប់គ្រង ចាត់ចែង ​និង​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់ បន្ទាប់ពី​រដ្ឋ បង្កើន​ថវិកា​សម្រាប់​ថ្នាក់មូលដ្ឋាន ​នាពេល​ខាងមុខនេះ ស្របតាម​គោលការណ៍​ និង​នីតិវិធី ដែល​បានកំណត់​ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​តម្រូវ ការចាំបាច់​នានា របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពិធី​បិទ​មហាសន្និបាត សម្ព័ន្ធភាព​ជាតិ​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (​សម្ព័ន្ធភាព​ជាតិ ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា រាជរដ្ឋាភិបាល បាន សម្រេច​ផ្ទេរ​ធនធាន​បន្ថែម ​ពី​ថវិកា​រដ្ឋ ជូន​រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយៗ ដែល​នឹង​ទទួល​បាន​ថវិកា ​សរុប​ចំនួន​ជាង​១២​ម៉ឺន ដុល្លារ ដោយ​ក្នុងនោះ ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន មាន​ចំនួន​ជាង​ប្រាំ​ពីរម៉ឺន​ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ថវិកា ដែល​បាន​ផ្តល់ជូន​នេះ គឺ​បាន​កើនឡើង​ទ្វេដង​ធៀប​នឹង​ឆ្នាំ​២០១៩​ ហើយ​ថវិកា​នេះ នឹង​កើន​ឡើងជា​បន្តបន្ទាប់​រៀងរាល់​ឆ្នាំ ​ដែល​រហូតដល់​ឆ្នាំ​២០២៣ រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយៗ ​នឹង​ទទួល បាន​ថវិកា​ជា​មធ្យម ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ​ ក្នុងនោះ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ មាន​ចំនួន​ជា​មធ្យម ប្រមាណ​ជាង ​១៣​ម៉ឺន ពីរពាន់​ដុល្លារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​ក្រឡាហោម ស ខេង បានស្នើ​ដល់​សមាគម​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ ព័ន្ធ និង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ការអភិវឌ្ឍ​សមត្ថភាព ​ដល់​ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់ ​ដើម្បី​ធានា​ដល់​ការចាត់ចែង និង​ការប្រើប្រាស់​ថវិកា​ទាំងនេះ ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បំផុត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពិធី​បើក​មហាសន្និបាត កាលពី​ម្សិលមិញ សម្ព័ន្ធភាព​ជាតិ​សមាគម​ក្រុមប្រឹក្សា​ក្រុង​ ស្រុក ខណ្ឌ ឃុំ សង្កាត់ បាន​រៀបចំ​មហាសន្និបាត​អាណត្តិ​ទី​៣​ បានជ្រើសរើស​លោក​ សយ កុសល បច្ចុប្បន្ន ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌឫស្សីកែវ​ ឲ្យ បន្ត​កាន់​តំណែង​ជា​ប្រធាន​សម្រាប់​៥​ឆ្នាំ​បន្តទៀត​។ ​លោក សយ កុសល បាន​ជាប់​ជា​ប្រធាន​សម្ព័ន្ធភាព​ជាតិ លើក​ទី​១ នៅ​ឆ្នាំ​២០០៦ កាលនោះ​ជា​សម្ព័ន្ធ​ភាព​ជាតិ​ឃុំ​សង្កាត់​ និង​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៤ ជា​ប្រធាន​សម្ព័ន្ធ​ភាព​ជាតិ​សមាគម ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ត្រូវបាន​បង្កើតឡើង​ ក្នុង​គោលបំណង​លើកកម្ពស់​ឋានៈ និង​សមត្ថភាព របស់​ក្រុម ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​។ ​ការពារ និង​ស្វែងរក​ការ​គាំទ្រ ដើម្បី​ជា​ប្រយោជន៍​ និង​ភាព​ស្របច្បាប់​ជូន​ដល់​សមាជិក ​លើក កម្ពស់​ការចូលរួម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ នៅ​ថ្នាក់មូលដ្ឋាន ​ឲ្យ​មាន​ប្រសិទ្ធភាព មាន​និរន្តរភាព​ តម្លាភាព គណនេយ្យភាព ​និង​ភាព ជា​ម្ចាស់ និង​កសាង​ភាពជា​ដៃគូ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន រួមចំណែក ក្នុងការ ​ពង្រឹង​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ btv

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme