Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

សម្តេចទៀ បាញ់៖ វិមានឈ្នះ ឈ្នះ មិនមែនសាងសង់មក ដើម្បីរកចំណូលដូចសណ្ឋាគារទេ គឺសង់ដើម្បីទុកឯកសារជាតិ

Posted on December 29, 2019

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​ថ្លែងថា ការសាងសង់​នូវ​វិមាន​ឈ្នះ ឈ្នះ​មិនមែន​សាង​មក​ដើម្បី​រក​ចំណូល​ដូច​សណ្ឋាគារ​នោះទេ ពោលគឺ​សាង​មក​ដើម្បី​ផ្ទុក​ជា​ឯកសារ​និង​តឹកតាង​នានា​សម្រាប់​ក្មេងៗ​ខ្មែរ​ជំនាន់ ក្រោយ​ឲ្យ​ពួកគេ​យល់​កាន់តែច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិតប្រាកដ​ដែល​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​នៅក្នុង​ការអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​២១ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​រដ្ឋបាល​នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ​នៅ​វិមាន ឈ្នះ ឈ្នះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​បាន​លើកឡើងថា វិមាន​ឈ្នះ ឈ្នះ​គឺជា​កន្លែង​មួយ សម្រាប់​ផ្ទុក​នៅ​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏​ជា​សារមន្ទីរ​ដ៏​ធំ​សម្រាប់​កូន​ខ្មែរ​ក្នុងការ សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ចំពោះ​ប្រវត្តិសាស្ត្រ​ប្រទេសមួយ​នេះ​។​ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​បាន​បញ្ជាក់ថា​«​សំណង់​វិមាន ឈ្នះ ឈ្នះ​នេះ​មិនមែនជា​កន្លែង មួយ​សម្រាប់​បង្ហាញ​និង​ផ្ទុក​នៅ​ឯក​សារ ​ឬ​តឹកតាង​នានា​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​នោះទេ វា​បាន​ក្លាយទៅជា ម​ណ្ឈ​មណ្ឌល​មួយ​ដ៍​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដើរ​លំហែរ​កាយ​ផងដែរ ហើយ​ជាង​នេះ​ទៅទៀត សំណង់​វិមាន​នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិ ការ​សាមគ្គី ជាតិ និង​រួបរួមគ្នា​ដើម្បី​សុខសន្តិភាព​រហូតដល់​សព្វថ្ងៃនេះ​ផងដែរ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណង់​វិមាន​ឈ្នះ​-​ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​ទំហំ​ដី​៨​ហិក​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ ដែលជា​និមិត្តរូប​នៃ​សុខសន្តិភាព​ដែល​កម្ពុជា​ទទួលបាន​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លងមក ហើយ​វិមាន​នេះ​ក្លាយជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​។ នៅ​ថ្ងៃទី ២៩–៣០–៣១ ខែធ្នូ ឆ្នាំមុន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​សំណង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​– ឈ្នះ និង​អបអរសាទរ​ខួប​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្ពោធ​ជា​ផ្លូវការ​អស់​រយៈពេល​មួយឆ្នាំ​មកនេះ​មាន​ប្រតិភូ​ទាំង​ក្នុង និង​ក្រៅប្រទេស សាធារណ​ជនជាតិ និង​អន្តរជាតិ​នានា ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ​គឺមាន​ចំនួន​ជាង​បី​លាន​នាក់ ហើយ​ក្នុងនោះ​អត្រា​ប្រជាជន​ចូល​ទស្សនា​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​៥០០​នាក់ ទៅ​១៥០០​នាក់​។ ដោយឡែក នៅ​ថ្ងៃ​បុណ្យជាតិ និង​ថ្ងៃ​ឈប់សម្រាក​នានា ចំនួន​ចូល​ទស្សនា​កើនឡើង​គួរឱ្យកត់សម្គាល់ ពី​១០០០​នាក់ ទៅ​៣០០០​នាក់​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​។ សូម​បញ្ជាក់​ថា ​ការស្ថាបនា​វិមាន ឈ្នះ ឈ្នះ​នេះ មាន​គោលដៅ​សំខាន់​ចំនួន​៥​ដូច​ជាទី​១៖ រម្លឹក​សារៈ​សំខាន់​នៃ​សន្តិភាព សមិទ្ធផល និង​ដំណើរការ ដែល​បាន​នាំឱ្យមាន​សន្តិភាព តាម​គោលនយោបាយ​ឈ្នះ ឈ្នះ និង​ការបង្រួបបង្រួម​ជាតិ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញ​ពី​សុខដុមបនីយកម្ម នៃ​សង្គម​កម្ពុជា តាមរយៈ​សាសនា សម័យកាល​ប្រវត្តិសាស្ត្រ និង​សមិទ្ធផល​។​ ទី​២៖ គោរព និង​ចារឹក​ទុក​អំពី​ការលះបង់​ការដឹកនាំ និង​ភាព​ច្នៃប្រឌិត របស់​មគ្គុទេសក៍​ដឹកនាំ និង​ប្រតិបត្តិ​ករ​ស្នូល​កម្ពុជា ដែល​បាន​នាំមក​នូវ​ការផ្សះផ្សា​ជាតិ និង​បញ្ចប់​សង្គ្រាមស៊ីវិលដោយ​គ្មាន​ការ​បង្ហូរ​ឈាម ដែល​នាំមក​នូវ​វិបុលភាព និង​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​៣៖ បង្កើត​មជ្ឈមណ្ឌល​មួយ ដែល​ផ្ដល់នូវ​ការរៀនសូត្រ ដល់​ប្រជាជន​គ្រប់​ជំនាន់​ទាំងអស់ ឱ្យ​បន្ត​ការសិក្សា និង​ទទួល​ការយល់ដឹង ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស​កម្ពុជា និង​បន្ត​អនុវត្ត​គោលនយោបាយ​ឈ្នះ ឈ្នះ​របស់​តេ​ជោ​សែន និង​គុណ​តម្លៃ​ក្នុង​ការធ្វើសមាហរណកម្ម ក្នុង​ដំណើរ​ការ​កសាង​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​នាពេល​អនាគត​។​ ទី​៤៖ ​បង្ហាញ​ពី​គុណ​តម្លៃ​វប្បធម៌ អរិយធម៌ និង​ស្ថាបត្យករ​ខ្មែរ តាម​រចនាបទ​សិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់​នានា និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដើម្បីឱ្យ​ប្រជាជន​គ្រប់​ជំនាន់ បាន​ឈ្វេងយល់​។ និង​ទី​៥៖ បង្កើត​គោលដៅ​ទេសចរណ៍​មួយនៅ​ទីក្រុង​ភ្នំពេញ ដែលមាន​លក្ខណៈ​ជា​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វប្បធម៌ ក៏ដូចជា​គោ​ដៅសម្រាប់​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​នានា​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ btv

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល

ប្រក្រតីទិន

December 2019
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Nov   Jan »

Archives

  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme