ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យ និងដោះស្រាយភាពអសកម្ម និងភាពមិនប្រក្រតីមួយចំនួនក្នុងវិស័យអប់រំ ព្រមទាំងបន្តវិធានការលើកកម្ពស់វិស័យអប់រំឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ។ កិច្ចពិគ្រោះយោបល់បានផ្តល់នូវធាតុចូលមួយចំនួនលើបរិបទជាក់ស្តែងនានា ពាក់ព័ន្ធនឹងប្រសិទ្ធិភាពនៃការទប់ស្កាត់ភាពមិនប្រក្រតី ដូចជា ការយកកម្រៃបន្ថែមពីសិស្ស ការជ្រើសរើសគ្រូបង្រៀននិងនាយកសាលា បញ្ហាវិន័យសាលា ក្រមសីលធម៌គ្រូបង្រៀន បញ្ហា គ្រឿ ង ញៀ ន បញ្ហាគុណភាពនៃការអប់រំ/ធនធានមនុស្ស និងកំណែទម្រង់វិស័យអប់រំជាដើម។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ថា ក្នុងកិច្ចពិគ្រោះយោបល់នោះ ឧត្តមក្រុមប្រឹក្សាបានសាទរចំពោះសមិទ្ធិផលការងារនានារបស់ក្រសួងអប់រំ ដែលបានខិតខំលើកកម្ពស់វិស័យអប់រំឲ្យមានគុណភាព និងប្រសិទ្ធិភាព។
ជាមួយគ្នានោះដែរ ឧត្តមក្រុមប្រឹក្សា ក៏បានផ្តល់អនុសាសន៍ និងធាតុចូលមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងគុណភាពអប់រំគ្រប់់កម្រិតសិក្សា ជាពិសេសកម្រិតថ្នាក់ឧត្តមសិក្សា ឲ្យមានសមធម៌ និងភាពស្មើគ្នា ដែលអាចឲ្យយុវជនក្រីក្រមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលដូចយុវជនដែលមានជីវភាពធូរធារ រួមនិងការលុបបំបាត់ភាពអសកម្ម និងភាពមិនប្រក្រតីមួយចំនួនក្នុងវិស័យអប់រំផងដែរ។
លោកថា៖ «ខាងឧត្តមក្រុមប្រឹក្សា បានលើកឡើងនូវបញ្ហាជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យអប់រំនេះ ហើយអ្វីដែលដែលបានលើកឡើងនោះគឺពួកគាត់ធ្លាប់បានរកឃើញតាមរយៈការប្រាស្រ័យទាក់ទងជាមួយនឹងមហាជន និងជាសំណើររបស់មហាជន ហើយអ្វីដែលបានលើកឡើងនេះ គឺផ្អែកទៅលើការពិត មិនមែនជាការឆក់ឱកាសទាញយកផលចំណេញរឿងនយោបាយទេ»។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សយុវជនកម្ពុជា បានថ្លែងថា ក្នុងកិច្ចពិគ្រោះយោបល់នោះ លោកបានលើកឡើងនូវចំណុចមួយចំនួន ដូចជា ស្នើឲ្យសិស្សមានសិទ្ធិពេញលេញក្នុងការជជែករឿងនយោបាយក្នុងសាលារៀនបើសិនពួកគេចង់ជជែក, ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ ហើយបញ្ឈប់ការរៀនគួរពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ, បង្កើតកម្មវិធីពិ និត្យទឹ ក នោ មសិស្សនៅអនុវិទ្យាល័យនិងវិទ្យាល័យដើម្បីស្វែងរ ក សា រធា តុ ញៀ នរៀងរា ល់៣ខែម្តងដើម្បីប ង្ការ ទប់ស្កាត់សិស្សប្រើ ប្រា ស់គ្រឿ ង ញៀ ន, ពង្រឹងសមត្ថភាពសិស្សពីថ្នាក់អនុវិទ្យាល័យឡើងទៅ និងស្នើឲ្យក្រសួងជួយដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនយ៉ាងតិច២លានរៀលក្នុង ១ខែ។
លោកបន្តថា៖ «ការបកស្រាយមួយចំនួនលើបញ្ហាទាំងនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ គឺយើងពុំអាចទទួលយកបានទេ ដូចជាកម្មវិធីពិ និ ត្យទឹក នោ ម នៅសា លារៀន គាត់[រដ្ឋមន្ត្រី]បកស្រាយថា ការធ្វើបែបនេះជាការរំ លោ ភ សិទ្ធសិស្ស គ្មានលុយ និងគ្មា នច្បាប់ចែងជាដើម តើចំណុចនេះប៉ះ ពា ល់សិស្សដោយរបៀបណា បើគ្រាន់តែពិ និត្យ ទឹក នោ មដើម្បីស្វែងរ ក សារ ធា តុញៀ ន នោះ ខ្ញុំមិនយល់ ហើយក៏មិនដឹងថាគាត់គិតយ៉ាងម៉េច»។
ចំណែក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិ គ្រោះនិងផ្តល់យោ បល់មកពីគណបក្សខ្មែរក្រោក ក៏បានជំរុញឲ្យក្រសួងចា ត់វិធានការបន្ទាន់លើករណីមួយចំនួនបន្ថែមទៀត ដូចជា កង្វះឧបក រណ៍និងសម្ភារៈសម្រាប់បង្រៀនសិស្ស ពង្រឹងវិន័យសិស្ស ទប់ស្កាត់ការសូ ក លុ យប្រ ឡង ចូល ធ្វើគ្រូបង្រៀន និងបញ្ហាមួយចំនួនទៀតក្នុងវិស័យកីឡាផងដែរ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ពុំអាចសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃចន្ទ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍ថា ក្រសួង ប្រតិបត្តិការងារដោយយោងទៅលើច្បាប់ និងឯកសារគតិយុត្តិជាធរមាន។ លោកថា៖ «ក្រសួង ស្វាគមន៍កិច្ចសហការជាវិជ្ជមានជាមួយគ្រប់ភាគីពាក់ព័ន្ធ និងសូមអរគុណចំពោះរាល់មតិរិះគន់ដើម្បីស្ថាបនា»។
ជាមួយគ្នានោះដែរ លោក ឈឹម ផលវរុណ ក៏បានបញ្ជាក់ថា ក្នុងកិច្ចពិគ្រោះយោបល់នោះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏នឹងចាត់ក្រុមការងារអធិការកិច្ចចុះទៅពិនិ ត្យ និងដោះស្រាយបញ្ហាភាពមិនប្រក្រតីមួយចំនួនដែលបានលើកឡើងនោះ៕
អត្ថបទ៖ khmertimes