ដើម្បីចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ , ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ចំណុច ។
ទី១,បញ្ឈប់ការបន្តសុពលភាព និង ផ្តល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងភ្នាល់អនឡាញចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ តទៅ ។
ទី២,ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់ការប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិតាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជាកំហិត ។
ទី៣,ក្នុងករណីមិនអនុវត្តតាមការណែនាំនេះ គណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោតឡូតូ ភ្នាល់អនឡាញ និង ល្បែងភ្នាល់គ្រប់ប្រភេទ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។
នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបមក លោកនាយក លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដែល CPC NEWS ទើបទទួលបាននៅថ្ងៃទី២៨ ខែធ្នូ នេះ ៕