នៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ រូបភាព ពីដុំទឹកកកតូច-ធំ មានទំហំផ្សេងៗគ្នា ធ្លាក់មកលាយឡំជាមួយទឹកភ្លៀងជាច្រើន នៅជុំវិញវត្តប៉ា និងតំបន់ជុំវិញ ត្រូវបានបង្ហោះតាមបណ្ដាញអ៊ីនធឺណិត ក្នុងស្រុកថៃ ។
ស្ថានីយ៍ឧតុនិយមថៃ បានរាយការណ៍ថា ដោយសារសីតុណ្ហភាពក្នុងបរិយាកាសធ្លាក់ចុះទាប មានបាតុភូតភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយដុំទឹកកក ក្នុងខេត្តឈៀងម៉ៃ នៅភាគខាងជើងប្រទេសថៃ កាលពីម៉ោង០៤និង៤៨នាទីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ។
អត្ថបទ៖ kbn