កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិចិនម្នាក់ ចូលមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ នាថ្ងៃទី៣០ ខែធ្នូ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជនបរទេសរូបនេះ មានឈ្មោះ YAN SHAOBING ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានមុខរបរ ស្នាក់នៅពិតប្រាកដ។ ជនជាតិចិនរូបនេះ បានចូលមកកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីស្វែងរកការងារធ្វើ ស្នាក់នៅតាមចិញ្ចើមផ្លូវសាធារណៈ ចំពោះការហូបចុក គឺរើសអាហារតាមធុងសម្រាម ហើយលិខិតឆ្លងដែនត្រូវបានគេលួចនៅភ្នំពេញ។
បច្ចុប្បន្ន ជនបរទេសរូបនេះ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ ប្រចាំខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕
អត្ថបទ៖ cpcnews