លោកយាយចំណាស់ម្នាក់ ពុំជាមានកុនចៅ និងផ្ទះសម្បែងនៅទីណាទេ ត្រូវបានពលរដ្ឋប្រទះឃើញដេកនៅលើបង់សាធារណ: ជិតរង្វង់មូលព្រះរាជដំណាក់ ទាំងឈឺដេកញ័ទទ្រើកគួរឲ្យសង្វេគណាស់ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។
ពេលនោះពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងហៅរថយន្ត មកដឹកលោកយាយខាងលើទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ជាមួយគ្នានេះដែរ បើបងប្អូនណាដែលបាត់ម្តាយ ជីដូន ដែលមានភិនភាគដូចខាងលើ សូមមកធ្វើការទាក់ទងសមត្ថកិច្ច ទៅមន្ទីរពេទ្យខេត្ត ដើម្បីមើលថែលោកយាយខាងលើ៕
អត្ថបទ៖ KBN