ប្រជាពលរដ្ឋចំនួន៨គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានរួមគ្នាប្តឹងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និង គូកន ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ឈ្មោះ ព្រំ បូរ ។
ជុំវិញបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អោយផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីជៀសវាងការខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង រក្សាភាពដើមនៃទីតាំងទំនាស់ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវ ជាមុនសិន ។
នេះបើយោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នេះ ។
ក្នុងលិខិតនេះ អះអាងថា ទាក់ទិននឹងករណីនេះ ក្រសួងមហាផ្ទៃស្នើអោយអភិបាលរាជធានីភ្នំពេញ បង្អង់ចំណាត់ការរដ្ឋបាលពាក់ព័ន្ធនឹងទីតាំងទំនាស់ជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពអោយមន្ត្រីអគ្គាធិការដ្ឋាន ចុះធ្វើការអង្កេតស្រាវជ្រាវ ជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍របស់រដ្ឋបាលរាជធានីភ្នំពេញ និង ផលប្រយោជន៍ច្បាប់ ៕
អត្ថបទ៖ cpcnews
ផ្សាយផ្ទាល់ ៖ ពេលនេះ សម្ដេចក្រឡាហោម ស ខេង បានសម្រេចផ្អាកបណ្ដោះអាសន្ននៃវិវាទីដីធ្លី តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលកំពុងចម្រូងចម្រាសខ្លាំង នៅថ្ងៃទី៣០ ខែធ្នូ នេះ
Posted by CPC Watch on Monday, December 30, 2019