រដ្ឋាភិបាលវៀតណាម ប្តេជ្ញារកចំណូលពីការនាំទំនិញចេញ ៣០០ពាន់លានដុល្លារ នៅឆ្នាំ២០២០
វៀតណាមបានកំណត់ទិសដៅប្រាក់ចំណូលរបស់ខ្លួនក្នុងការនាំចេញ គឺ ៣០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ ទោះបីមានការព្រួយបារម្ភអំពីឱនភាពពាណិជ្ជកម្មចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះក៏ដោយ។ គោលដៅដែលបានប្រកាសដោយនាយករដ្ឋមន្រ្តីង្វៀនសួនភុកនៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណេតជាមួយថ្នាក់ដឹកនាំខេត្តក្រុងកាលពីថ្ងៃចន្ទទី៣០ធ្នូ មានន័យថាការនាំចេញនឹងត្រូវការកើនឡើង ១៣,៨ ភាគរយពីការនាំចេញតម្លៃ ២៦៣,៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីផ្តល់ឱ្យប្រទេសវៀតណាមនូវអតិរេកពាណិជ្ជកម្ម៥ឆ្នាំជាប់គ្នា។ វាអាចមានន័យថា អត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២០គឺខ្ពស់ជាង ៨ ភាគរយ ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩។…