លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា វៀតណាមមានឆន្ទៈបញ្ជូនអ្នកជំនាញដើម្បីគាំទ្រឡាវ ជាពិសេសលើផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។ លោកថ្លែងដូច្នេះទៅកាន់លោក Sonsay Siphandone ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីផែនការ និងវិនិយោគនៃប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងហាណូយ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា រដ្ឋាភិបាលវៀតណាម បានបញ្ជូនសំណើទៅសភាក្នុងការបង្កើនជំនួយដល់ឡាវនៅឆ្នាំ២០២០។ វៀតណាម ក៏នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែមឱ្យកាន់តែប្រសើរឡើងសម្រាប់និស្សិតឡាវផងដែរ។
លោក ង្វៀន សួនហ៊្វុក បន្ថែមថា វៀតណាមតែងតែផ្តល់អាទិភាពក្នុងការផ្តល់ជំនួយទៅប្រទេសឡាវជាពិសេសពាក់ព័ន្ធនឹងព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
លោកឧបនាយករដ្ឋមន្រ្តីឡាវ បានសម្តែងអំណរគុណចំពោះការបញ្ជូនអ្នកជំនាញវៀតណាមក្នុងផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដោយឡាវនឹងពិចារណាទទួលយក៕
អត្ថបទ៖ ខ្លីៗ