នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចា ប់បានជ ន បង្ក និងរថយន្ត Highlander ដែលបើកបុ កក្មេង ស្រីសិស្សសាលាចំនួន២នាក់ បណ្តា លអោ យ ស្លា ប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១១ ធ្នូ កន្លងទៅ ពោលគឺរយៈពេល២០ថ្ងៃ ទើបចា ប់បាន ជ ន បង្ក ពិតប្រាកដ ។
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងដោយសង្កត់ធ្ងន់ៗថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការព្រ មានលើកទី១ ចំពោះមេប៉ុស្តិ៍សង្កាត់កោះដាច់ និងលោកអធិការខណ្ឌជ្រោយចង្វា ដែលធ្វើការយឺ តយ៉ាវ មិនបានរាយការ ណ៍អំ ពីក រណីគ្រោះ ថ្នា ក់ ចរា ច រណ៍នេះរហូតជាង១០ថ្ងៃ ។ជ ន បង្ កត្រូវឃា ត់ខ្លួនមានឈ្មោះ សូត្រ អាយុប្រមាណ៣៨ឆ្នាំ, ម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ ។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដោយសាររថយន្ត២គ្រឿង (តាមកាមេរ៉ាសុវត្ថភាពនៅកំពង់ចម្លងកោះដាច់) បើកលឿនដូចហោះ បានទៅបុ ក ក្មេ ងស្រី សិស្សសាលា២នាក់ ពេញទំហឹង ខណៈជ នរ ង គ្រោះ ទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ។ជ នរ ង គ្រោះ ម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។ក្រោយពេលបង្ក ហេ តុ ជ ន បង្កបានបើករថយន្តគេ ច ខ្លួនបា ត់ ស្រមោល ។
រំលងបានជាង១០ថ្ងៃ គឺនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតាមខណ្ឌទាំងអស់ រួមនឹងសមត្ថកិច្ចជំនាញ ត្រូវស្រាវជ្រាវជាបន្ទាប់ តាមចា ប់ ខ្លួ ន អ្នកបើករថយន្តទំនើបមួយគ្រឿង ដែលបុ ក យុវ តីសិស្សសាលា២នាក់ បណ្តា លអោ យស្លា ប់ យ៉ាងអណោចអធម ។
លុះដល់រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល តាមចា ប់ អ្នកបើកបររ ថយន្ត AUDI នៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ ។ ក្រោយមក ចំពោះអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចា ប់ ឃាត់ ត្រូវបានអ នុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសាក សួរ គឺមិន ជាប់ ពាក់ព័ន្ធនឹងករ ណី គ្រោះ ថ្នា ក់ នេះឡើយ គឺជាប់ពាក់ព័ន្ធជា មួយ រថយន្ត Highlander តែប៉ុណ្ណោះ ។
បន្ទាប់មកទៀត កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ និងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រួមនឹងក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្ស ឃា តរប ស់អង្គភាពការពា រកុ មារ, បានបើកការស្រាវជ្រាវ ឈានដល់រកឃើញរថយន្ត Highlander ពណ៌ទឹកមាសកំពុងជួសជុលនៅយានដ្ឋានមួយកន្លែង ។
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវចា ប់ បានជ ន បង្ក ឈ្មោះ សូត្រ អាយុ៣៨ឆ្នាំ(អ្នកបើក) និងម្ចាស់រថយន្ត Highlander ពណ៌ទឹកមាស មានឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ ដែលអ្នកទាំងពីរនាក់ គឺស្ថិតនៅក្នុងរថយន្តជាមួយគ្នា ពេលបើកបុ កក្មេ ងស្រី សិស្សសា លា២នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
អត្ថបទ៖ kbn