បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ទាក់ទងនឹងការចំណាយថវិកាសាងសង់ស្ពានថ្មើជើងនៅខេត្តកំពង់ស្ពឺ ស្រាប់តែលោកអភិបាលខេត្ត វ៉ី សំណាង បានចេញមុខប្រតិកម្ម និងស្រាយបំភ្លឺនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖
ជំរាបសួរបងប្អូនទាំងអស់គ្នា! ខ្ញុំ ឃើញបងប្អូនយើង មានការរិះគន់ទាក់ទងទៅនឹងតម្លៃស្ពានដើរឆ្លងថ្នល់នៅកំពង់ស្ពឺនេះច្រើន។ សូមអរគុណគ្រប់គ្នាដែលរិះគន់ដើម្បីស្ថាបនា ប៉ុន្តែ សូមបងប្អូនយើង កុំរិះគន់ដើម្បជាន់ពន្លិចជាតិសាស្ត្រឯងអី។ ខ្ញុំ សូមបញ្ជាក់ជូនថា ស្ពាននេះយើងកសាងក្នុងន័យជាសំណង់ប្រវត្តិសាស្រ្ត(ទាំងគុណភាព សោភ័ណ្ឌភាព និង រចនាបទ) សំរាប់ក្មេងជំនាន់ក្រោយគាត់បានប្រើបន្តដែរ។
ចំណែកតំលៃស្ពាននេះអស់ ២៨៥៣៩០,៨៣$ និង ចិញ្ចើមផ្លូវអស់ ៣៣១៣២,៦៤$។ សរុប ៣១៨៥២៣,៤៧$។ ថវិកានេះ ខ្ញុំសុំលោកជំទាវបណ្ឌិត សៀង ចាន់ហេង ទេ។ មិនពាក់ព័ន្ធនឹងលុយរដ្ឋយើងសូមបីមួយ$។ រីឯការដើរឆ្លងមិនត្រូវបានគិតលុយទេ។ ខ្ញុំគ្រាន់តែចង់ឃើញបងប្អូនអ្នកខេត្តកំពង់ស្ពឺឆ្លងផ្លូវដោយគ្មា ន គ្រោះ ថ្នា ក់ តែប៉ុណ្ណុះ។
ការអនុវត្តគម្រោង គឺមានការតាមដានពីម្ចាស់ទានផ្ទាល់។ រីឯការប្រៀបធៀបវិញ ខ្ញុំគ្មានជំនាញណាទៅដឹងដល់ស្ពាននៅថៃថាអស់តំលៃប៉ុន្មានទេ។ តែបងប្អូនអាចគិតបានថា ទូរស័ព្ទ IPHONE ដូចគ្នា តែខុសសេរីគ្នាគឺតម្លៃខុសគ្នា!!!!!!!!!!!!!!!!! សម្ឃឹមថា បងប្អូនយើងយោគយល់ ដែលជាការលើកចិត្តឲ្យយើងខ្ញុំខិតខំ គៀគរសម្បបរសជន ដើម្បីជួយអភិវឌ្ឍខេត្តជាបន្តទៅទៀត។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខគ្រប់ពេលវេលា។ សូមអរគុណ!