យុវជនក្រីក្រម្នាក់ បានជួប គ្រោះ ថ្នា ក់ រ បួ សជើងដោយសារផ្ទុះ មី ន ហើយត្រូវរថយន្តសង្គ្រោះតាំងពីមណ្ឌលសុខភាពឃុំតាសាញ ស្រុកសំឡូត ដើម្បីស្វែងរកការសង្គ្រោះ តែមន្ទីរពេទ្យរដ្ឋនៅខេត្ត និងពេទ្យទាហានមិនទទួលព្យាបាលទេ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅសម្រាកព្យាបាលនៅឃ្លីនិកឯកជនមួយ។
ក្រោយពីករណីនេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជននាំគ្នារិះគន់ខាងមន្ទីរពេទ្យរដ្ឋនៅក្នុងខេត្តបាត់ដំបងយ៉ាងចាស់ដៃ តែពេលនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺជុំវិញនឹងករណីនេះហើយ។
យោងតាមសេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានខ្លឺមសារទាំងស្រុងថា « កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអ្នកជំងឺឈ្មោះ អឿន សៅពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូរតាទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រហែលម៉ោង ២២នាទីយប់ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះរដ្ឋ ពីមណ្ឌលសុខភាពតាសាញ ស្រុកសំឡូត បន្ទាប់ពីបានសង្គ្រោះបឋមរួចស្រេចបាច់ មកកាន់មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង នៅផ្នែកសល្យសាស្ត្រ
ដោយគ្រោះ ថ្នា ក់ផ្ទុះ មីន។ ដោយកន្លងមក EMERGENCY CENTER ជាកន្លែងទទួលអ្នក ជំ ងឺ គ្រោះ ថ្នា ក់ដោ យសារមីន និងគ្រោះ ថ្នា ក់ ចរាចរណ៍ ទើបធ្វើឲ្យគ្រូពេទ្យមានការភាន់ច្រឡំ ក៏បញ្ជូនអ្នកជំងឺរងគ្រោះដោយសារមីននេះ ទៅកាន់ EMERGENCY CENTER សព្វថ្ងៃ មានឈ្មោះ HANDA EMERGENCY ហើយពេលទៅដល់ HANDA EMERGENCY មិនបានទទួលអ្នកជំងឺ ទើបរថយន្តគិលានសង្គ្រោះរដ្ឋ បានយកទៅមន្ទីរពេទ្យយោធភូមិភាគទី៥ ហើយមន្ទីរពេទ្យយោធភូមិភាគទី៥ មិនបានទទួលទៀត ដោយសារគ្រែសម្រាកពេទ្យពេញអស់ ( តាមប្រសាសន៍ម្តាយអ្នកជំងឺ ) ទើបសម្រេចចិត្តទៅកាន់គ្លីនិកឯជនមួយ។
យើងខ្ញុំ សូមបញ្ជាក់ថា ការបញ្ជូនអ្នកជំងឺតាំងពីមណ្ឌលសុខភាព តាសាញ រហូតដល់គ្លីនិកឯកជន គឺរថយន្តគិលានសង្គ្រោះរដ្ឋរបស់មណ្ឌលសុខភាពតាសាញ ជាអ្នកបញ្ជូនដោយមានភ្នាក់ងារសង្គ្រោះតាមជាប់មកជាមួយ។មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបបង មានកិត្តិយសសូមជម្រាបសាធារណជនមេត្តាជ្រាបថា៖-ការភាន់ច្រឡំអំពីការទទួលអ្នក ជំ ងឺ សម្រាម ពេទ្យគ្រោះថ្នាក់ដោយសារ មីនជាមួយនឹង HANDA EMERGENCY របស់គ្រូពេទ្យ ទើបតែចូលបម្រើការងារថ្មី-អ្នកជំងឺត្រូវបានបន្តថែទាំ ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវបាននាំដោយរថយន្តគិលានសង្គ្រោះរដ្ឋ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៤:៤០ នាទី រសៀល។
-មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានបង់ថ្លៃសម្រាកព្យាបាល នៅគ្លីនិកឯកជន ជំនួសក្រុមគ្រួសារអ្នក ជំងឺរ ង គ្រោះ ដោយសារមីន-ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត បានដឹកនាំប្រជុំដោះស្រាយការងារនេះ និងបានណែនាំក្រុមគ្រូពេទ្យ នៅផ្នែកសល្យសាស្ត្រ ពីម៉ោង ១៥:៣០ ដល់ម៉ោង ១៨ រសៀលថ្ងៃនេ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបព័ត៌មាន និងសូមមេត្តាយោគយល់ អធ្យាស្រ័យដល់ក្រុមគ្រូពេទ្យ ដោយមនោសញ្ចេតនាខ្មែរតែមួយ រស់ក្រោមដំបូលសន្តិភាពតែមួយ ដោយសេចក្តីអនុគ្រោះ»៕
អត្ថបទ៖ KBN