Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

លោកស៊ុន ចាន់ថុល ប្តេជ្ញាថា ធ្វើផ្លូវឲ្យមានគុណភាពល្អប្រសើរ នៅឆ្នាំ២០២០នេះ

Posted on January 2, 2020

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​ ឆ្នាំ​សកល២០២០​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ​នឹង​ពង្រឹងគុណភាព​ឱ្យ​បាន​ប្រសើរ​ឡើង​បន្ថែម​ទៀត​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្តេជ្ញា​នេះ​ ធ្វើឡើង​ក្រោយ​សេវា​សាធារណៈ​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ រង​ការរិះគន់​ជាបន្តបន្ទាប់​ពីសំណាក់​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​មួយចំនួន​ ដូចជា ​ថា​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​ ឬផ្លូវ​ធ្វើ​ជាប់​ជាងគេ​ ដោយធ្វើ​មុខខូច​ក្រោយ​ ធ្វើ​ក្រោយ​ខូច​មុខ​។ បន្ថែម​ពីនេះ​ មានផ្លូវ​ជាតិ​ ផ្លូវ​ខេត្ត​ និង​ផ្លូវលំ​ជាច្រើន​ ពិបាកធ្វើ​ដំណើរ​ ដោយសារ​មានផ្លូវ​សំបុក​មាន់​ច្រើន​ ហុយ​ខ្លាំង​ក្នុង​រដូវប្រាំង​ និង​ភក់ជ្រាំ​ក្នុង​រដូវវស្សា ​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំព័រ​ហ្វេ​សប៊ុ​ករបស់ក្រ​សួង​សាធារណការ ​និង​ដឹកជញ្ជូន​ កាលពី​រសៀល​ថ្ងៃម្សិលមិញ​ បាន​បង្ហោះ​សារ​ជូន​ពរពលរដ្ឋ​នា​ឱកាស​ចូលឆ្នាំ​ថ្មី ​ឆ្នាំ​សកល២០២០​។ លោក​ ស៊ុន​ ចាន់​ថុល​ លើកឡើង​ក្នុង​សារ​នោះ​ថា​ លោក​នឹង​បន្ត​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ សំដៅ​ពង្រឹងគុណភាព​ និង​ស្ដ​ង់​ដារ​ក្នុង​ការ​ជួសជុល​ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។ ប្រភព​ដដែល​អះអាង​ថា​ ការ​ប្តេជ្ញា​នេះ​ គឺ​ដើម្បី​ធានា​ការ​ផ្តល់​សេវា​សា​ធា​ណៈ​ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ និង​កាត់បន្ថយ​ការ​ចំណាយ​ក្រៅផ្លូវការ​ ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេ​សប៊ុ​ករបស់ក្រ​សួង​សាធារណការ ​និង​ដឹកជញ្ជូន​ សរសេរ​ថា​៖ «ព្រមទាំង​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ ដែល​មាន​លក្ខណៈ​សាមញ្ញ​ ចំណេញពេលវេលា​ និង​គ្មាន​ចំណាយ​ក្រៅផ្លូវការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​សង្គម​ជាក់​ស្ដែ​ង ព្រមទាំង​លើ​កម្ពស់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​»។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ ​និង​សន្តិភាព​ លោក​ យង់​ គីម​អេង​ មានប្រសាសន៍​ថា​កន្លងមក ​មន្ត្រី​រដ្ឋាភិបាល​តែង​ប្តេជ្ញា​ចិត្ត​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ជា​ច្រើន​សារ​ ដើម្បី​ឱ្យ​ពលរដ្ឋ​សប្បាយចិត្ត​មួយ​គ្រា​លៗ​ ប៉ុន្តែ​ លទ្ធផល​នៅតែ​បរាជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មានប្រសាសន៍​ថា​៖ «ការ​ប្តេជ្ញា​ចិត្ត​ហ្នឹង​ដូច​ៗតែ​គ្នា​ទេ​ នៅក្នុង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ ក្នុង​ការ​ធ្វើ​ផ្លូវថ្នល់​ ដូច​ក្រសួងសាធារណការ​អីហ្នឹង​ ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ​អី​ជាដើម​។ ប៉ុន្តែ​ ជាទូទៅ ​ផ្លូវ​ដែល​ធ្វើ​ហើយ​ហ្នឹង​ ធ្វើ​ហើយក៏​ខូចខាត​ទៅ​ ហើយ​គុណភាព​នៃ​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​នៅតែ​ជា​បញ្ហា​នៅឡើយ​»។

លោក​ យង់​ គីម​អេង​ យល់ថា ​ដើម្បី​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​មន្ត្រី​រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​ រដ្ឋ​គប្បី​មាន​ផែនការ​ច្បាស់លាស់​ និង​មាន​យន្តការ​តាមដាន​ការងារ​កំណែទម្រង់​នោះ​ជាប្រចាំ​។ ការ​លុបបំបាត់​អំពើពុករលួយ​ បក្ខពួក​និយម​ក្នុង​ជួរ​មន្ត្រី​រាជការ​តាម​ស្ថាប័នរដ្ឋ​ ដែល​នាំការ​អនុវត្ត​ច្បាប់​មានការ​រាំងស្ទះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គម​ស៊ីវិល​ដដែល​ លើកឡើង​ថា​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គ្មាន​គុណភាព​ និង​មិនបាន​ឆ្លើយតបទៅនឹង​តម្រូវការ​ពលរដ្ឋ​ជាក់​ស្ដែ​ង វា​ធ្វើ​ឱ្យ​ខាត​បង់ថវិកា​ជាតិ​ ហើយ​ពលរដ្ឋ​ជា​អ្នករងគ្រោះ​ ម្យ៉ាង​ក៏​ធ្វើ​ឱ្យ​ខូច​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ​ផង​ដែរ​។

យ៉ាងណា ​លោក​ យង់​ គីម​អេង​ ថា​ការ​ប្តេជ្ញា​ចិត្ត​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ពង្រឹងគុណភាព​កសាង​ និង​ជួសជុល​ផ្លូវ​នេះ​ ពលរដ្ឋ​នឹង​តាមដាន​បន្ត​ទៀត​ ហើយ​ប្រសិនបើ​ការ​ប្តេជ្ញា​ចិត្ត​នេះ​បរាជ័យ​ កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត​មក​លើ​រដ្ឋាភិបាល​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពិធីសម្ពោធ​ស្ពាន​ចំនួន៥​ នៅ​ខេត្តបាត់ដំបង​ កាលពី​ខែសីហា ​ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​លើកឡើង​ថា​ គិត​ត្រឹម​ចុងឆ្នាំ២០១៨​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​ និង​ផ្លូវ​ខេត្ត​ សរុប​ប្រវែង​ជាង​ ១ម៉ឺន​ ៦ពាន់​គីឡូម៉ែត្រ​ ត្រូវ​បាន​ស្ដារ ​និង​ស្ថាបនា​ឱ្យ​ប្រសើរ​ជាង​មុន​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme