របាយការមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិ ចូលរួមអបអរឆ្លងឆ្នាំសកលឆ្នាំ២០១៩ ចូលឆ្នាំ២០២០ នៅខេត្ដសៀមរាប មានចំនួនប្រមាណជិត៣០ម៉ឺននាក់ បើធៀបនិងឆ្នាំ២០១៨ កើនឡើងជាង៤ភាគរយ។ ប៉ុន្ដែភ្ញៀវទេសចរណ៍អន្ដរជាតិ មានការថយចុះ។
របាយការណ៍ បង្ហាញទៀតថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសាកល ២០១៩ ចូលឆ្នាំ២០២០ មានភ្ញៀវទេសចរសរុបប្រមាណ២៩៦, ៣២២នាក់ មានការកើនឡើង៤.៣៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួន ២៨៤,០៣១នាក់ ។ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៦,៣២២នាក់ មានការថយចុះ-២២.៦៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួន ៣៤,០៣១នាក់ ។របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ២៧ ម៉ឺននាក់ មានការកើនឡើងប្រមាណ៨.០០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ២៥ ម៉ឺននាក់។
ជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរណ៍ជាតិ ផ្នែកសន្តិសុខនិងសណ្តាប់ធ្នាប់ ក៍មានការការពារយ៉ាងប្រសើរផងដែរ។ ក្នុងរាត្រីដ៍សែនមនោរម្យ ឆ្លងឆ្នាំសកល ២០១៩-២០២០ ពលរដ្ឋទូទាំងខេត្តទេស ចរណ៍សៀមរាបអង្គរ សម្តែងការសាទរ និងមោទន:ភាព ពេញមួយរាត្រី ជាពិសេសនៅតំបន់ផាប់ស្រ្ទីត និងដងស្ទឹងសៀមរាបតែម្តង៕
អត្ថបទ៖ ANN