Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

អភិបាលខេត្តកំពង់ស្ពឺ ថាស្ពាននេះ អត់បានយកលុយរដ្ឋមកសង់ទេ គឺលុយជំទាវកិត្តិបណ្ឌិតសៀង ចាន់ហេង

Posted on January 2, 2020

បន្ទាប់ពីមានការរិះគន់ឡើងកក្រើក អំពីការសាងសង់ស្ពានអាកាសឆ្លងផ្លូវនៅខេត្តកំពង់ស្ពឺ ដែលចំណាយថវិកាសាងសង់អស់រហូតដល់ទៅជាង ៣០ ម៉ឺនដុល្លារ ដែលមហាជនបានលើកឡើងថា សាងសង់ស្ពានអាកាសតូចបែបនេះ មិនគួរអស់ច្រើនបែបនេះឡើយ ។ ប៉ុន្តែ​ពេលនេះ អភិបាលខេត្តកំពង់ស្ពឺបានចេញមកធ្វើការបកស្រាយហើយ អំពីការចំណាយថវិកាទាំងអស់នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងការចំណាយថវិកាទៅលើការសាងសង់ស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៤ នៅខេត្តកំពង់ស្ពឺនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការបកស្រាយថា ៖សូមគោរពជម្រាបសួរពុកម៉ែបងប្អូន ! កាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ នេះ រដ្ឋបាលខេត្ត បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានអាកាសដើរឆ្លងថ្នល់( ស្ពានតេជោសន្តិភាពកំពង់ស្ពឺ ) ក្រោមជំនួយសប្បុរសធម៌ របស់លោកជំទាវកិត្តិ បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដោយចំណាយទឹកប្រាក់អស់ចំនួន 318.523,47$ ( តម្លៃស្ពាន 285.390,83$ បូករួមទាំងការសាងសង់ចិញ្ចើមផ្លូវសងខាងទៀតអស់ចំនួន 33.132,64$ )។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមិទ្ធផលនេះ ជាគម្រោងថ្មីមួយទៀត ដែលជួយឧបត្ថម្ភដោយលោកជំទាវកិត្តិបណ្ឌិតសៀង ចាន់ហេងទាំងស្រុង។ ប៉ុន្តែខ្ញុំឃើញបងប្អូន ដែលមានចិត្តចង្អៀតចង្អល់មួយចំនួនតូច ចូលមកខំមិនក្នុងន័យធ្វើឱ្យបាត់សទ្ធាជ្រះថ្លាពីសំណាក់ម្ចាស់ទាន ដោយបញ្ចេញនូវគំនិតអគតិក្នុងន័យបន្តុះបង្អាប់ ឬ បន្ទុច បង្អាក់នៅក្នុងការចូលរួមអភិវឌ្ឍន៍ពីសំណាក់វិស័យឯកជន ដូចជាប្រើពាក្យថា *ស្ពានយួន យួន ម៉េចណាមិនដឹង? ស្ពានធ្វើអស់លុយច្រើនមិនសមនឹងតម្លៃ ! ឡើងគម្រោងកិបកេងលុយរដ្ឋ! ប្រជាពលរដ្ឋត្រូវចំណាយលុយច្រើន ក្នុងការបង់ពន្ធ ! ដើរឆ្លងស្ពានគិតលុយជាដើម។ ល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមបញ្ជាក់ជូនថា នេះគឺជាលុយដែលជាញើសឈាមរបស់លោកជំទាវកិត្តិបណ្ឌិតសៀងចាន់ហេងពិតប្រាកដ! ដែលលោកមានការពេញចិត្ត ជាមួយនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ មិនតែប៉ុណ្ណោះ លោកជំទាវ មានការស្រឡាញ់ពេញចិត្តជាមួយនឹងបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ដែលជាប្រជាពលរដ្ឋល្អ យល់ដឹងអំពីតម្លៃនៃសន្តិភាព!!!!! ពីព្រោះពួកគាត់បានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមគោរពបញ្ជាក់ជូនថា លោកជំទាវកិត្តិ បណ្ឌិតសៀង ចាន់ហេង លោកមិនត្រឹមតែចូលរួមនៅក្នុងការកសាងវិស័យ ពុទ្ធចក្រទេ ទាំងវិស័យ អាណាចក្រទាំងពុទ្ធចក្រគឺគាត់បានចូលរួមកសាងយ៉ាងច្រើននៅក្នុងខេត្តកំពង់ស្ពឺរបស់យើងខ្ញុំ។ ក្នុងខណៈនេះ ដែរ ខ្ញុំសូម អំពាវនាវ ពុកម៉ែបងប្អូនមេត្តាចូលរួមថែរក្សានូវទ្រព្យសម្បត្តិ ដែលយើងអាចនិយាយបានថា ជាប្រវត្តិសាស្ត្ររបស់ប្រទេសយើងដែលកាលពីសម័យមុនៗ គេតែងតែយកកំពង់ស្ពឺរបស់យើងធ្វើជាសមរភូមិប្រយុទ្ធដោយចុងអាវុធ ។ បច្ចុប្បន្ន កំពង់ស្ពឺ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ដែលយើងអាចមើលឃើញដោយភ្នែក! នៅពេលដែលយើងមើលដោយបើកបេះដូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ផងដែរថា ស្ពាននេះនៅពេល ដែលបងប្អូនដើរឆ្លងកាត់គឺមិនត្រូវបានគិតលុយឡើយ។ ការកសាងនេះគឺមានបំណងចង់ឱ្យអ្នកកំពង់ស្ពឺដែលគាត់ត្រូវដើរឆ្លងថ្នល់មិនឱ្យមានជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុតែប៉ុណ្ណោះ។ សូមជូនពរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលដែលនឹងឈានចូលមកដល់ឆាប់ៗ សូមពុកម៉ែបងប្អូនជួបប្រទះតែពុទ្ធពរ 4 ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme