ប្រិយមិត្តជាច្រើនស្គាល់តារាចម្រៀងវ័យក្មេង Tena ច្បាស់តាមរយៈបទចម្រៀងពីរោះៗ ពោរពេញដោយអត្ថន័យចាក់ដោត ដែលលោកបានតែងនិពន្ធដោយខ្លួនឯងជាច្រើនបទ ជាក់ស្ដែងដូចជាបទ «កង់សាគួរ» «Love Is Singular» និង បទ «ជាអ្វីនឹងគ្នា» ជាដើម សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីមហាជន ។
យ៉ាងណាមិញ Tena ប្រឡូកសិល្បៈច្រើនឆ្នាំហើយ បើនិយាយរឿងទីផ្សារការងារក្នុងអាជីពមួយនេះ ប្រុសស្អាត Tena ក៏មមាញឹកខ្លាំងណាស់ដែរ ជាពិសេសរាល់ពេលមានឱកាសបុណ្យទានម្ដងៗ ។ជាក់ស្ដែងក្នុងឱកាសឆ្លងឆ្នាំសកលដែលទើបកន្លងផុតទៅថ្មីៗនេះ Tena បានបង្ហាញមុខឡើងច្រៀងបំពេអារម្មណ៍ទស្សនិកជននៅតាមការប្រគំតន្រ្តីជាហូរហែ រហូតដល់ទៅមួយសប្ដាហ៍ជាប់ៗគ្នា ។
ក្នុងមួយសប្ដាហ៍នេះ Tena រកចំណូលបានដល់ទៅក្បែរមួយម៉ឺនដុល្លារ ខណៈលោកបានបង្ហោះរូបថតកាន់លុយសុទ្ធតែក្រដាស ១០០ ដុល្លារពេញដៃ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។តាមការបង្ហោះរបស់ Tena បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ លោករកចំណូលបាន ៧ ០០០ ដុល្លារឯណោះ ទស្សនិកជននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមក Tena កម្រអួតរឿងមាសប្រាក់លុយកាក់សម្ញែងភ្នែកគេឯងបែបនេះណាស់ ៕
អត្ថបទ៖ ប្រជាប្រិយ