Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

សណ្ឋាគារ​អប្សរា​អង្គរ នៅខេត្តសៀមរាប ប្រកាសបិទទ្វារទៀតហើយ

Posted on January 3, 2020

ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ក្រុង​សៀមរាប បានសម្រេចចិត្តប្រកាស​បិទទ្វារ និង​ខ្លះទៀត​ដាក់​ជួល​ក៏មាន បន្ទាប់ពីគេដឹងថា កន្លងមកនេះភ្ញៀវទេសចនៅខេត្តសៀមរាបរហាក់ធ្លាក់ចុះយ៉ាងខ្លាំង​។ ប្រភពព័ត៌មានពីខេត្តសៀមរាបបានឲ្យដឹងថា នៅ​ថ្ងៃទី​១ មករា ឆ្នាំ២០២០ នេះ សណ្ឋាគារ​អប្សរា​អង្គរ ដែលមាន​ភាពល្បីល្បាញពីមុនមក ​បាន​ប្រកាស​ពី​ការបិទធ្វើ​អាជីវកម្ម​របស់ខ្លួន​ដែរ​ធ្វើឲ្យប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្ត​សៀម ​មានការ​សោកស្ដាយ និង​បង្ហាញ​ក្តីបារម្ភ​ថា «​សណ្ឋាគារ​ផ្សេងទៀត ​ក៏​អាច​ប្រឈមមុខ​ដូចគ្នានេះ ប្រសិនបើ​ស្ថានភាព​បែបនេះ​ មិនមាន​ការវិវត្ត​ថ្មី​»​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រប់គ្រង​សណ្ឋាគារ​អប្សរា​អង្គរ បានប្រកាស​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គមហ្វេសប៊ុក ពី​ព័ត៌មាន​នៃ​ការបិទ​អាជីវកម្ម​សណ្ឋាគារ​នេះ បន្ទាប់ពី​មាន​វត្តមាន​នៅលើ​ទឹកដី​អង្គរ​ជិត​១៨​ឆ្នាំ​មកហើយនោះ ​។ ព័ត៌មាន​នេះ ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​មួយទៀត ​បន្ទាប់ពី​អតីត​សណ្ឋាគារ Inter-continental (The Great Duke) នៅ​រាជធានី​ភ្នំពេញ ​បានប្រកាស​បិទទ្វារ​ នៅ​ថ្ងៃទី​៣១ ធ្នូ​ឆ្នាំ២០១៩ ថ្មីៗនេះ។ ក្រៅពីបានប្រកាស​ជា​សាធារណៈ​ក្នុង​បណ្ដាញ​សង្គមហ្វេសប៊ុក ភ្នាក់ងារកាសែតនគរវត្តមិនអាច​សុំ​ការបញ្ជាក់​ ពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​អប្សរា​អង្គ​របានទេ ជុំវិញ​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​បិទ​អាជីវ​កម្មនៃសណ្ឋាគារមួយនេះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាម្ចាស់​សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀ​មរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី​២ មករាឆ្នាំ២០២០​នេះ​ថា ជាទូទៅ ការរកស៊ី​ពេលណា​នៅ​បន្តបាន​នោះ គេ​នឹង​បន្ត ព្រោះថា​សណ្ឋាគារ​អប្សរា​អង្គរ​នេះ ​បាន​រកស៊ី​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដល់​កម្រិត​ដែល​ខាត មិន​ចំណេញ ឬ​ទប់​លែង​បាន នោះ​អ្នករកស៊ី​ មិន​ខ្លា​ចនឹង​ការបិទទ្វារ​ឡើយ​។ លោក មិន​បានដឹង​ព័ត៌មាន​ច្បាស់លាស់ ​ពី​ចំនួន​សណ្ឋាគារ​ក្នុង​ក្រុង​សៀម​រាម ដែល​បាន​បិទ​អាជីវកម្ម​នោះទេ តែ​លោក​ប្រាប់ថា លោក សង្កេតឃើញ​មាន «​សណ្ឋាគារ​ច្រើន​កន្លែង​ បានដាក់​ស្លាក​លក់​ឬ​ជួល ​ជា​បន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ​»​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់សណ្ឍាគារមួយនេះបានពន្យល់ថា ស្ថានភាព​បែបនេះ អាច​នឹង​ធ្វើឱ្យ​សណ្ឋាគារ​ផ្សេងទៀត ​ប្រឈមមុខ​នឹង​ការបិទ​អាជីវកម្ម​ដូចគ្នា ប្រសិនបើ​គ្មាន​ដំណោះស្រាយ ​ឬ​បរិយាកាស​វិស័យនេះ​មិនមាន​ការវិវត្ត​ថ្មី​។ លោក​ថា​៖«​គ្មាន​អ្នកណា​ចង់​បិទ​អាជីវកម្ម​ខ្លួន​ទេ តែបើ​ខាត​មិន​ចំណេញ ទប់​លែងកើត គ្មាន​អ្នកណា​នៅ​បន្តធ្វើ​ទេ​»​។​ចំណែក អ្នកគ្រប់គ្រង​នៅ​សណ្ឋាគារ​មួយទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរនោះ ក៏បាន​បង្ហាញ​ការសោកស្ដាយ​ដែរ ចំពោះ​ព័ត៌មាន​នៃ​ការបិទ​សណ្ឋាគារ​អប្សរា​អង្គរ តែ​ខ្លួន​យល់ថា បញ្ហា​នេះ ​មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការកត់សម្គាល់ប្រទេស​នៅ​អាស៊ី​មួយចំនួន មាន​ថៃ និង​វៀតណាម ជាដើម បាន​ពើបប្រទះ​ការធ្លាក់ចុះ​ចំនួន​អ្នកទេសចរ​ដូចគ្នា តែដោយសារ​ប្រទេស​ទាំងនោះ​មានអ្នក​ទេសចរ​ច្រើន ទើប​ការធ្លាក់​នេះ​មិនសូវ​ចោទ​ខ្លាំង។ រីឯការប្រកាស​បិទ​សណ្ឋាគា​រ​អប្សរា​អង្គរ​នេះ អាចទាក់ទង​នឹង​ផ្នែក​ទីផ្សារ​របស់​សណ្ឋាគារ​នេះ​ខ្លួនឯង​ព្រោះ កន្លងមក​សណ្ឋាគារ ​ដែ​ល​មាន​ជាង​១០០​បន្ទប់​នេះ ផ្តោត​គោលដៅ​ធំ ​លើ​ការរៀបចំ​កិច្ចប្រជុំ​ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការធំៗ តែ​ក្រោយមក​មាន​សណ្ឋាគារ​ថ្មី​ចូលខ្លួន​មក​ជំនួស ទើប​បណ្ដាលឱ្យ​អាជីវកម្ម​សណ្ឋាគារ​នេះ​គ្មាន​ទីផ្សារ​ធ្លាក់ចុះនៃភ្ញៀវទេសចរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme