គ្រាន់តែបើក Facebook អ្នកទាំងអស់គ្នា នឹងបានឃើញការផ្សព្វផ្សាយល្បែ ងស៊ី ស ងតាមអនឡាញ យ៉ាងគឃ្លើនជាទីបំផុត ។ បញ្ហានេះ សាធារណជន សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងបង្ក្រា បល្បែ ង អនឡាញទាំងនេះ អោយមានប្រសិទ្ធភាព ។
សូមបញ្ជាក់ថា ល្បែងអនឡាញគ្រប់ប្រភេទ មិនថា ឆ្នោ ត ឡូតូ ឬ ល្បែងកាស៊ីណូអ្វីនោះទេ ឱ្យតែតាមប្រព័ន្ធអនឡាញ គឺ ត្រូវតែបិទជាបន្ទាន់ ចាប់ពីវេលាម៉ោង១២៖០០នាទី យប់រំលងអាធ្រាត្រថ្ងៃទី៣១ ខែធ្នូ នេះ តទៅ ។
នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។លោក នេត សាវឿន ក៏បានបញ្ជាអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានមើលជានិច្ចផងដែរ ជុំវិញបញ្ហានេះ ។
អគ្គស្នងការនគរបាលជាតិ បន្ថែមថា រាល់ល្បែ ងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិ ទមិនអោយមាន តទៅទៀតនោះទេ ហើយប្រសិនបើបុគ្គលណាឬក្រុមហ៊ុនណាបន្តបើកទៀត នឹងត្រូវចាត់វិធានការទៅតាម ផ្លូវ ច្បា ប់ ជា ធរ មាន ។ប្រជាពលរដ្ឋទូទៅ បានសម្តែងការសាទរចំពោះចំណាត់ការដ៏ក្តៅគ គុ កនេះ តែសង្ឃឹមថា ក៏នឹងមានប្រសិទ្ធភាព ផងដែរ ៕
អត្ថបទ៖ cpcnews