Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ជួយគាំទ្រផង ស្នាមមេដៃ ជាង១ពាន់នាក់ ត្រូវបានប្រមូលដាក់ជូនសម្តេចហ៊ុន សែន ដើម្បីរក្សាEBA

Posted on January 3, 2020

សហភាពសហជីពកម្ពុជា បានប្រមូលស្នាមមេដៃពីសមាជិក និងកម្មករកម្មការិនីជាង១ពាន់មេដៃ ដើម្បី​ដាក់​​ជូនលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យធ្វើតាមសំណើសហភាពអឺរ៉ុប រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយ​សារព្រួយបារម្ភថា បើបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ GSP របស់សហរដ្ឋអាមេរិក ក៏បាត់​បង់ដែរ ហើយនឹងធ្វើប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មការិនី និងក្រុមគ្រួសារ​របស់​ពួកគេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បានលើកឡើង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ ថា ស្នាម​មេដៃ​ដែល​ប្រមូលបាន​ពី​សមាជិក សមាជិកា របស់​សហភាព​សហជីព​កម្ពុជា និង​កម្មករ​កម្មការិនី ១៣៧៩​មេដៃ នឹង​យកទៅ​ដាក់ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ដើម្បី​អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី អនុវត្តតាម​សំណើ របស់​សហភាព​អឺរ៉ុប ដែល​ស្នើឱ្យ​រាជ​រដ្ឋា​កម្ពុជា បើកចំហ​ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ឱ្យមាន​លក្ខណៈ​ទូលំទូលាយ​ដូច​មុន​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ ដើម្បី​ពង្រឹ​លទ្ធិប្រជាធិបតេយ្យ និង​ធានា​ការគោរព​សិទ្ធិសេរីភាព​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​គ្រប់​វិស័យ ជាពិសេស​វិស័យ​ការងារ និង​សិទ្ធិសេរីភាព​សហជីព​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹងនេះ ប្រធាន​សហភាព​សហជីព​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា សំណើ​​របស់​សហ​ភាព​អឺរ៉ុប មិនមែនជា​រឿង​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។ មិនមែនជា​រឿង​ធ្ងន់ធ្ងរ ដោយ​លោក​អះ​អា​ថា សហភាព​អឺរ៉ុប គ្រាន់តែ​ចង់ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​ល្អប្រសើរ​ឡើងវិញ ធ្វើឱ្យ​ប្រ​លទ្ធិប្រជាធិបតេយ្យ​ល្អប្រសើរ​ឡើងវិញ  ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យមាន​សេរីភាព​ឡើងវិញ ព្រមទាំង​លើកលែង​ការចោទប្រកាន់​ទៅលើ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​អ្វី​នឹង​ល្អប្រសើរ ហើយ​អាច​រក្សាបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ពាក់ព័ន្ធ​សំណើ​របស់​សហភាព​អឺរ៉ុប​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ជា​បន្ត​បន្ទាប់​ម្ដង​ជា​ពីរដង​រួចមកហើយ​ថា កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព​របស់ខ្លួន ទៅ​ដោះដូរ​អ្វីដែល​បរទេស​បង្គាប់បញ្ជា​នោះទេ​។ លោក ហ៊ុន សែន ថែមទាំង​និយាយថា ទោះជា​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ដែល​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប ក៏​កម្ពុជា​មិនបាន​ពិបាក​រហូតដល់​លៀន​អណ្តាត​នោះឡើយ ហើយ​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ខ្មែរ ក៏​មិន​បានមកពី EBA របស់​សហភាព​អឺរ៉ុប​នោះដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរបញ្ជាក់​ផងដែ​រថា កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram) លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា អ្នក​តាំងខ្លួន​ថា ព្រួយបារម្ភ​ពី​ការបាត់ EBA គឺ​កំពុង​បំភិតបំភ័យ​សង្គម និង ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​។ លោក សុខ ឥសាន ថែមទាំង​បញ្ជាក់ទៀតថា អ្នក​ដែល​ដក​ប្រព័ន្ធ​EBA ពី​កម្ពុជា​គឺជា​អ្នករំលោភ​សិទ្ធិមនុស្ស​លើ​កម្មករនិយោជិត​កម្ពុ​ជា និង​ប្រជាជន​កម្ពុជា ដែល​រង​ផលប៉ះពាល់​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្រាប់​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​វិញ បានចាត់ទុក​ការលើកឡើង​របស់លោក សុខ ឥសាន ខាងលើនេះ វា​មិនមែន​ដូច្នេះ​ទេ អ្នក​ដែល​ព្រួយបារម្ភ​ពី​ការខ្លាច​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប គឺជា​អ្នកចូលរួម​ការពា​រសន្តិភាព​ទៅវិញ​ទេ ព្រោះ​បើ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ធ្វើឱ្យ​អស្ថេរភាព​សង្គម អសន្តិសុខ​សង្គម នឹង​កើតឡើង នៅពេលដែល​កម្មក​រក​ម្មការិនី បាត់បង់​ការងារ​ធ្វើ ប្រជាពលរដ្ឋ​បាត់បង់​ចំណូល​ជាដើម​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ វាយោ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme